រថយន្ត
អន្តរជាតិ
​បណ្តាញ​ផ្សព្វផ្សាយ​នៅ​អាមេរិក​ខាងជើង នឹង​បោះឆ្នោត​ជ្រើសរើស «​រថយន្ត​» ប្រចាំឆ្នាំ​២០២០
23, Sep 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកជំនាញ​រថយន្ត និង​បណ្តាញ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក និង​កាណាដា បានបង្ហាញ​រថយន្ត​ទំនើបៗ​ចំនួន​១២​ប្រភេទ​ដែល​ត្រូវ​ប្រជែង​ពានរង្វាន់ «​រថយន្ត​កំពូល​» (North American Car of the Year) ប្រចាំឆ្នាំ​២០២០ នៅ​អាមេរិក​ខាងជើង​។ រថយន្ត​ទាំងនោះ សុទ្ធតែ​បាន​ឈានចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​



​គណៈមេប្រយោគ​ចំនួន​៥០​នាក់ ដែលជា​អ្នកជំនាញ​រថយន្ត និង​បម្រើការ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ដូចជា​កាសែត អន​ឡាញ វិទ្យុ ទូរទស្សន៍​ជាដើម​នោះ នឹង​កំណត់​ជោគវាសនា​រថយន្ត​១២​ប្រភេទ​សម្រាប់​ពានរង្វាន់ «​រថយន្ត​ឆ្នើម​ប្រចាំឆ្នាំ​២០២០» ក្រោម​ការរៀបចំ​របស់​គណៈកម្មការ​ពានរង្វាន់ NACTOY (North American Car, Utility and Truck of the Year Awards)​។​



​រថយន្ត​ទំនើប​ទាំង​១២ ដែល​ស្ថិតនៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រួមមាន BMW 3 Series, Cadillac CT5, Chevrolet Corvette Stingray, Hyundai Sonata, Kia Soul, Mazda3, Mercedes-Benz A-Class, Polestar 1, Porsche 911, Subaru Legacy, Toyota Supra និង Volkswagen Arteon​។​

​ក្រៅពី​រថយន្ត​ទំនើបៗ​ទាំង​១២​ប្រភេទ គណៈកម្មការ​វិនិច្ឆ័យ ក៏​នឹង​ជ្រើសរើស​ប្រភេទ​រថយន្ត Utility និង Truck ផងដែរ​។ ប្រភេទ Utility មាន​បេក្ខភាព​ចំនួន​១២ និង Truck មាន​ចំនួន​៥​ប្រភេទ​។​

​ការវាយតម្លៃ​ដំណាក់កាល​ដំបូង​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែតុលា  នៅ​ក្រុង Ann Arbor រដ្ឋ​Michigan សហរដ្ឋអាមេរិក តាមរយៈ​ការបើកបរ​សាកល្បង​នៅលើ​ផ្លូវថ្នល់​។ បន្ទាប់មក គណៈមេប្រយោគ​នឹង​ប្រកាស​រថយន្ត​៣​ប្រភេទ​ចុងក្រោយ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ នា​ពិ​ព័រ​ណ៌​រថយន្ត LA Auto Show នៅ Tech Pavilion នា​ថ្ងៃទី​២០ ខែវិច្ឆិកា មុននឹង​ប្រកាស​រថយន្ត​ដែល​ឈ្នះ​នា​ដើមឆ្នាំ​២០២០ ខាងមុខ​។​


© រក្សាសិទ្ធិដោយ thmeythmey.com