អត្ថបទពាណិជ្ជកម្ម
មោទកភាព​របស់​កូន​ខ្មែរ ដែល​បាន​ផលិត​ស្ករ​គ្រាប់​រសជាតិ​ថ្មី​ស្របតាម​ស្តង់ដា​អនាម័យ និង​សុវត្ថិភាព​ចំណីអាហារ​ជាស​កល ដែល​បាន​លក់​ទាំង​ក្នុង និង​ក្រៅប្រទេស​
24, Sep 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ វា​គឺជា​មោទកភាព​មួយ​ដែល​និស្សិត​ខ្មែរ​បញ្ចប់​ការសិក្សា​ផ្នែក​គីមី និង​ចំណីអាហារ មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង មានឱកាស​ដើម្បី​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​បាន​រៀន​មក​ស្រាវជ្រាវ កែច្នៃ ផលិតផល​ស្ករ​គ្រាប់ ដែលមាន​រសជាតិ​ចម្រុះ​ប្លែកៗ និង​ទទួលស្គាល់​គុណភាព ទាំង​ក្នុង​ស្រុ ក​និង​ក្រៅ​ស្រុក​ទៀតផង​។​





​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) បាន​យកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​ខ្ពស់ ដល់​ការស្រាវជ្រាវ​រក​ផលិតផល​ស្ករ​គ្រាប់ ដែលមាន​គុណភាព​ល្អ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែល​បានមកពី​ចំណេះដឹង​គ្រឹះ ពី​ការសិក្សា​រៀនសូត្រ​ពីសា​លា​។ ក្នុងនោះដែរ អ្នកស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល របស់​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​)  សុទ្ធសឹងតែ​ជា​កូន​ខ្មែរ ដែល​ទើបតែ​បញ្ចប់​ការសិក្សា ហើយ​មាន​សមត្ថភាព​យ៉ាង​ពូកែ ក្នុងការ​ច្នៃប្រឌិត​រក​ស្ករ​គ្រាប់​រសជាតិ​ថ្មីៗ ប្រកបដោយ​ភាព​ឆ្លាត​វៃ តាមបែប​វិទ្យាសាស្ត្រ រួមជាមួយ​នឹង​ការបត់បែន​តាម​តម្រូវការ​ទីផ្សារ​។​





​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​មួយ ដែល​បាន​បើក​ដំណើរការ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ អស់​រយៈពេល​ជិត​បី​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន​បានទទួល​នូវ​ស្តង់ដា​គុណភាព​សុវត្ថិភាព​ចំណីអាហារ​ជាច្រើន ដូចជា​GMP, HACCP, និង​BRC​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏​ទទួលបាន​ស្តង់ដា​គណនេយ្យភាព​សង្គម SA8000 ដែលជា​ប្រព័ន្ធ​ស្តង់ដា ផ្តោតលើ​សុវត្ថិភាព និង​សុច្ចរិត​ភាព​របស់​បុគ្គ​លិ​ក​។ ថ្មីៗ​នេះ ក្រុមហ៊ុន​ទើបតែ​ទទួលបាន​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ BRC លំដាប់ថ្នាក់ AA ដែលជា​ចំណាត់ថ្នាក់​ខ្ពស់បំផុត របស់​ស្តង់ដា​អន្តរជាតិ​មួយ​នេះ​។

​ស្ករ​គ្រាប់​របស់​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​)  បាន​កំពុងតែ​ដាក់លក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា និង​បាន​នាំ​ចេញទៅ​អាមេរិក ព្រមទាំង​គ្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​អាស៊ី ក្នុងពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខនេះ ដែលមាន​ម៉ាក​សញ្ញា Mocati, Aprati and Frutati​។​





​លោក Benjamin Pedro ដែលជា​នាយក​ផ្នែក​ចំណេះដឹង និង​ច្នៃប្រឌិត​បាន​មានប្រសាសន៍ថា លោក​ពិតជា​មាន​ភាព​រី​ករាយ​ជាខ្លាំង ដែល​ឃើញថា​កូន​ខ្មែរ ដែល​រៀន​ចប់​ផ្នែក​វិទ្យាសាស្ត្រ​អាហារ ពី​សាកលវិទ្យាល័យ​នានា​នៅក្នុង​ប្រទេស មាន​សមត្ថភាព​ខ្ពស់ ក្នុងការ​អភិវឌ្ឍន៍​ផលិតផល​ស្ករ​គ្រាប់​ជាច្រើន​រសជាតិ ដោយ​ជោគជ័យ សម្រាប់​អ្នក​ញ៉ាំ​ស្ករ​គ្រាប់​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្រៅ​ប្រទេស ទាំង​នៅ​សហរដ្ឋអាមេរិក និង​អាស៊ី​ផងដែរ​»​។ លោក​បន្ថែមថា​៖« ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ការងារ​របស់​ពួកគាត់ លោក​ពិត​ជាមាន​មោទកភាព​ចំពោះ​ពួកគាត់​ខ្លាំងណាស់​»​។​

​កញ្ញា ប្រាក់ ស៊ីវ​នីសា​, កញ្ញា​ទូច ស៊ីវ​ហ្គេ​ច និង កញ្ញា​អ៊ា ចាន់​សុនី​តា ដែលជា​អ្នក​កែច្នៃ​ផលិតផល​ស្ករ​គ្រាប់​ប្រចាំ​ក្រុមហ៊ុន​អេ​ប្រា​ធី​ហ្វ៊ូ​ដ  ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ពិតជា​សប្បាយចិត្ត ដែល​ក្រុមហ៊ុន​បានផ្តល់​ធនធាន គ្រប់បែបយ៉ាង​ទាំង​វត្ថុធាតុដើម ទាំង​ចំណេះដឹង ដើម្បី​ស្រាវជ្រាវរ​កស្ករ​គ្រាប់​ដែលមាន​រសជាតិ​ប្លែកៗ​។ អ្នក​កែច្នៃ​ផលិតផល​ស្ករ​គ្រាប់​ទាំង​៣​នាក់ ក៏បាន​អំពាវនាវ​ដល់​លោកអ្នក ដែល​និយម​ញ៉ាំ​ស្ករ​គ្រាប់​ងាក​មកជួយ​គាំទ្រ​ផលិតផល​ស្ករ​គ្រាប់​របស់​ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​)  ដែល​បាន​ស្រាវ​ជ្រា វ​និង​អភិវឌ្ឍន៍​ដោយ​កូន​ខ្មែរ ប្រកបដោយ​គុណភាព និង​ស្តង់ដា​អនាម័យ​ត្រឹមត្រូវ​នេះ​ផងដែរ​។​





​សូម​ជម្រាប​ផងដែរ​ថា ក្រុមហ៊ុន អេ​ប្រា​ធី​ហ្វ៊ូ​ដ (​ខេ​ម​បូ​ឌា​)  តែងតែ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត មកពី​គ្រឹះស្ថានសិក្សា​នានា ធ្វើ​ទស្សនកិច្ច​សិក្សា និង​ហាត់​ការ​នៅក្នុង​ក្រុមហ៊ុន ដើម្បី​អភិវឌ្ឍន៍​ចំណេះ​ជំនាញ​របស់ខ្លួន ក្នុងការ​ត្រៀមខ្លួន​ជាស្រេច​នៅក្នុង​ទីផ្សារការងារ​។ បើសិនជា​សិស្ស​និស្សិត មាន​ចំណាប់អារម្មណ៍​ពី​ក្រុមហ៊ុន​ពាក់ព័ន្ធ នឹង​ឱកាស​ហាត់​ការ ការងារ ឬ​ទស្សនកិច្ច អាច​សិក្សា​លំអិត​តាមរយៈ Link​ខាងក្រោម​៖ http://apratifoods.com.kh/



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com