ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​អង្គរជុំ ប៉ះពាល់​ផ្ទះសម្បែង​ពលរដ្ឋ​ជាង​៤០០​គ្រួសារ
24, Sep 2019 , 3:04 pm        
រូបភាព
រូបភាព៖ លោក បូ សាវី
រូបភាព៖ លោក បូ សាវី
​សៀមរាប​៖ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ប្រមាណ​៤២០​គ្រួសារ នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ដែល​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ អភិបាលស្រុក​អង្គរជុំ លោក លុក ផុស ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅរ​ថ្ងៃទី​២៤ កញ្ញា​ថា  ជំនន់​ទឹកភ្លៀង​នេះ គឺ​នៅ​កណ្ដាល​ស្រុក​អង្គរជុំ​តែម្ដង ក្នុង​នោះបាន​លិច​មន្ទីរពេទ្យបង្អែក​ស្រុក វិទ្យាល័យ សាលាស្រុក និង​ផ្សារ​។​ល​។ លោក លុក ផុស បញ្ជាក់​ដូច្នេះ​ថា​៖«​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ធ្វើឱ្យ​ជន់​លិច​ស្ទើរ​គ្រប់​ឃុំ​ក្នុងស្រុក​អង្គរជុំ ក្នុងនោះ​មាន​ភូមិ​ចំនួន​៥ ដែល​ជន់​លិច​ខ្លាំងជាងគេ​»​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ជាមួយ​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ​ដូចតទៅ​៖




​សូមបញ្ជាក់ថា ក្រៅពី​ស្រុក​អង្គរជុំ ស្រុក​២​ទៀត ក្នុង​ខេត្តសៀមរាប ក៏​រង​ការ​កំពុង​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ដែរ គឺ​ស្រុក​វ៉ា​រិន្ទ និង​ផ្នែក​ខ្លះ នៃ​ស្រុក​ប្រាសាទបាគង​។ នៅ​ស្រុក​ប្រាសាទបាគង កម្ពស់​ទឹក​នៅតាម​ស្ទឹង​រលួស​បាន​ឡើង​ខ្ពស់​ពេញ​ច្រាំង និង​ហៀរ​លិច​កំណាត់​ផ្លូវ​ឆ្ពោះទៅ​កំពង់​ភ្លុក​៕

Tag:
 ជំនន់​ទឹកភ្លៀង​
 ​អង្គរជុំ​
 ​លុក ផុស​
© រក្សាសិទ្ធិដោយ thmeythmey.com