ជាតិ
អាជ្ញាធរ បង្ហាញ ទីតាំងចំណត និងពេលវេលា ជិះរថយន្តក្រុងដោយឥតគិតថ្លៃ
× ឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្ដេច ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តក្រុងសាធារណៈ សម្រាប់ឲ្យពលរដ្ឋជិះទៅស្រុកកំណើត ដោយមិនបង់ប្រាក់ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់៣០កញ្ញា ឆ្នាំ២០១៩។
តារាងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសារធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់អ្នកធ្វើដំណើរផ្លូវជាតិលេខ១និងលេខ២ មានរថយន្តចំនួន១៥គ្រឿង។ ផ្លូវជាតិលេខ១ និង លេខ២ អ្នកធ្វើដំណើរនៅភ្នំពេញអាចឡើងឡាននៅផ្លូវ៦០ម៉ែត្រ ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស។
អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣និងលេខ៤ មានរថយន្ត២០គ្រឿង ហើយអ្នកនៅភ្នំពេញអាចឡើងឡាននៅស្ថានីយចំណតរថយន្តផ្លូវ២០០៥ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស។
ផ្លូវជាតិលេខ៥ មានរថយន្ត៤៥គ្រឿង អ្នកធ្វើដំណើរនៅភ្នំពេញអាចឡើងឡាននៅសួនឫស្សីកែវ។ ផ្លូវជាតិលេខ៦ មានរថយន្ត២០គ្រឿង អ្នកនៅភ្នំពេញអាចឡើងឡាននៅរង្វងើមូលជ្រោយចង្វារ។
ចំណែកឯផ្លូវជាតិលេខ៧ ៦ និងលេខ៥ ដែលទៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មានរថយន្ត២០គ្រឿង សម្រាប់អ្នកនៅភ្នំពេញអាចឡើងឡាននៅរាជាយស្ម័យយាន។
ចំពោះម៉ោងចេញដំណើរនៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តចេញដំណើរម៉ោង៥និង៣០នាទីព្រឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com