ជាតិ
អាជ្ញាធរ បង្ហាញ ទីតាំង​ចំណត និង​ពេលវេលា ជិះ​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ
24, Sep 2019 , 4:59 pm        
រូបភាព
​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​បញ្ចេញ​រថយន្តក្រុង​សាធារណៈ សម្រាប់​ឲ្យ​ពលរដ្ឋ​ជិះ​ទៅ​ស្រុកកំណើត ដោយ​មិន​បង់ប្រាក់ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦​ដល់​៣០​កញ្ញា ឆ្នាំ​២០១៩​។



​តារាង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សារ​ធា​រណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សម្រាប់​អ្នកធ្វើដំណើរ​ផ្លូវជាតិ​លេខ​១​និង​លេខ​២ មាន​រថយន្ត​ចំនួន​១៥​គ្រឿង​។ ផ្លូវជាតិ​លេខ​១ និង លេខ​២ អ្នកធ្វើដំណើរ​នៅ​ភ្នំពេញ​អាច​ឡើង​ឡាន​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ី​ដែ​ស​។

​អ្នកធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​និង​លេខ​៤ មាន​រថយន្ត​២០​គ្រឿង ហើយ​អ្នក​នៅ​ភ្នំពេញ​អាច​ឡើង​ឡាន​នៅ​ស្ថានីយ​ចំណតរថយន្ត​ផ្លូវ​២០០៥​ជាប់​របង​បញ្ជាការដ្ឋាន​កងទ័ពអាកាស​។



​ផ្លូវជាតិ​លេខ​៥ មាន​រថយន្ត​៤៥​គ្រឿង អ្នកធ្វើដំណើរ​នៅ​ភ្នំពេញ​អាច​ឡើង​ឡាន​នៅ​សួន​ឫស្សីកែវ​។ ផ្លូវជាតិ​លេខ​៦ មាន​រថយន្ត​២០​គ្រឿង អ្នក​នៅ​ភ្នំពេញ​អាច​ឡើង​ឡាន​នៅរ​ង្វ​ងើ​មូល​ជ្រោយចង្វារ​។

​ចំណែកឯ​ផ្លូវជាតិ​លេខ​៧ ៦ និង​លេខ​៥ ដែល​ទៅ​ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មាន​រថយន្ត​២០​គ្រឿង សម្រាប់​អ្នក​នៅ​ភ្នំពេញ​អាច​ឡើង​ឡាន​នៅ​រា​ជាយ​ស្ម័យ​យាន​។
​ចំពោះ​ម៉ោង​ចេញដំណើរ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​ចេញដំណើរ​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​៕


Tag:
 រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com