ជាតិ
សង្គមជាតិ
ACU៖ ទោះ​ការប្រឆាំង​អំពើពុករលួយ ប្រឈម​ហានិភ័យ​ខ្ពស់ ACU នៅតែ​ដោះស្រាយបាន​
24, Sep 2019 , 9:19 pm        
រូបភាព
លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ
លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ
ដោយ: ថ្មីៗ
​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​សរសើរ​ស្ថាប័ន​ខ្លួន​ថា ទោះបីជា​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ មាន​ភាពស្មុគស្មាញ​និង​ប្រឈម​ហានិភ័យ​ខ្ពស់​យ៉ាងណាក៏ដោយ ក៏​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បំពេញការងារ​និង​ដោះស្រាយ​បញ្ហា​នានា​បាន​យ៉ាង​ល្អប្រសើរ​។



​សេចក្តីជូនដំណឹង ស្តីពី​កិច្ចប្រជុំ​លើក​ទី​៥០​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​កោតសរសើរ​និង​លើកទឹកចិត្ត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​ជម្នះ​នូវ​រាល់​ឧបសគ្គ ដើម្បី​បន្ត​ការកសាង​សង្គម​មួយ ដោយ​ភាព​ស្អាតស្អំ​និង​មានការ​ជឿជាក់​ពី​មហាជន ដើម្បី​បន្ត​ការគាំទ្រ​រាជរដ្ឋាភិបាល​...»​។

​បើតាម​សេចក្តីជូនដំណឹង ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​បណ្តឹង​៦១ ហើយ​បានចេញ​លិខិត​កោះហៅ​បុគ្គល​១៥​នាក់ ដែល​រង​បណ្តឹង​ឲ្យ​ចូលទៅ​ស្តាប់​ចម្លើយ​និង​បំភ្លឺ​៕


Tag:
 ACU
© រក្សាសិទ្ធិដោយ thmeythmey.com