ជាតិ
សង្គមជាតិ
សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​ឲ្យ​ត្រឹមត្រូវ ក្នុងអំឡុងពេល​ភ្ជុំបិណ្ឌ​
25, Sep 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ពលរដ្ឋ​វេច​ខ្ចប់​សំរាម​ឲ្យ​ត្រឹមត្រូវ និង​មាន​សណ្តាប់ធ្នាប់ នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​បុគ្គលិក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី នឹង​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា​។



​ក្រុមហ៊ុន​ស៊ីន​ទ្រី នឹង​ផ្អាក​ប្រមូល​សំរាម នៅតាម​លំនៅដ្ឋាន​របស់​ពលរដ្ឋ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា​។ ដូច្នេះ ឲ្យ​ការសំអាត និង​ប្រមូល​សំរាម​មាន​ភាពងាយស្រួល​នៅក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​រាជធានី វេច​ខ្ចប់ និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ដូច្នេះ​ថា​៖««​ពលរដ្ឋ​ត្រូវតែ​ចេះ​យោគយល់ និង​អធ្យាស្រ័យ ហើយ​កុំ​បញ្ចេញ​សំរាម​ដាក់​នៅតាម​ផ្លូវ​សា​ធារ​ណៈ ដោយ​ត្រូវ​រក្សាទុក​សំរាម​ឲ្យ​ត្រឹមត្រូវ​ក្នុង​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន​»​។ នេះ​ជាការ​ស្នើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មុននឹង​បន្ត​ដោយ​សង្ឃឹមថា ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែល​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​ចូលរួម ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បានល្អ​។​

​នៅក្នុង​ប្រទេស​កម្ពុជា មាន​សំរាម​ជាង​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ឬ​ជាង​៣​លាន​តោន ក្នុង​១​ឆ្នាំ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កាកសំណល់​នៅ​កម្ពុជា​ឆ្នាំ​២០១៩៕

Tag:
 ពលរដ្ឋ​
 ​ស៊ិន​ទ្រី​
 ​កម្មករ​
 ​ភ្ជុំបិណ្ឌ​
 ​សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com