កំណាព្យ
ជាតិ
មកដល់​សៀមរាប ចាយលុយ​អស់​ប៉ុន្មាន​ក៏​មិន​ស្តាយ​!
25, Sep 2019 , 7:19 am        
រូបភាព
ដោយ:


​បទ បថ្យាវត្ត​

-​ប្រាសាទ​ល្អឆើត​អើត​អួត​ភ្នែក​ញាតិ​            ​ មកហើយ​មកទៀត​ចិត្ត​មិន​ជិនណាយ​
​សៀមរាប​អង្គរ​ឈរ​លំដាប់​ផ្កាយ​    ​              ដល់​ហើយ​សប្បាយ​ឆ្ងាយ​ពី​ទុក្ខា​។​

-​ស្រស់​ទាំង​ឧទ្យាន​មាន​ទាំង​ប្រឹក្សា​              ​Hotel,pub,bar មាន​ផ្សារ mall,mart
​វិថី​តូចធំ​រៀបចំ​ល្អ​ស្អាត​    ​                         ចាយលុយ​មិន​ខាត​ព្រោះ​មាន​ទាំងអស់​។​

-​បាយ័ន​ញញឹម​គ្មាន​ផ្ទឹម​សម្រស់​               ​  បន្ទាយស្រី​ស្រស់​អង្គរ​តា​នៃ​
​បាពួន​គក់ទ្រូង​បាគង​មានជ័យ​    ​               តា​ព្រហ្ម​ល្បើក​ព្រៃ​ស្មេ​រលៃ​ចោះៗ​។​

-Pub street ឃ្លាត​ទុក្ខ​កំពង់​ភ្លុក​ស្រស់​    ​    ​ជិះ​បា​ឡុង​ហោះ​គយគន់​ទេសភាព​
​គូលែន​បាខែង​កន្លែង​គ្មាន​ប្រៀប​    ​              មើល​ផ្ទះ​តម្រៀប​លើទឹក​ចុង​ឃ្នា​ស​។​

-​អូ​តែ​ល​ផ្កាយ​ប្រាំ​ចាំ​គ្មានរ​ង្គា​ស​    ​              អាហារ​ពោរ​ពាស​មាន​ចម្រុះ​សាសន៍​
​អឺរ៉ុប​អាស៊ី​អា​គាំង​មិន​ខ្វះ​                          ​ម្ហូ​ម​ខ្មែរ​ក៏​ណាស់​មាន​ច្រើន​សណ្ឋាន​។​

-​កំណើន​ភ្ញៀវ​ចូល​ចំណូល​រាស្ត្រ​បាន​      ​     អ្នកស្រុក​ចាប់​ថ្កាន​ច្រើនឡើង​ក្នុង​ខេ​ត្រ​
​តួលេខ​អ្នកក្រ​ត​ថយ​ក្រឡែត​    ​                 លូតលាស់​ព្រោះ​ហេតុ​មាន​មុខរបរ​។​

-​នៅមាន​កង្វល់​ត្រូវ​ស្រាយ​បន្ត​                  ​គ្រឿងញៀន​មិនល្អ​ថែមទាំង​សំរាម​
​ការទន្ទ្រាន​ដី​ខុសច្បាប់​រដ្ឋ​ហាម​                ​ ថែមទាំង​ត្រូវ​តាម​ផ្គាប់ចិត្ត​ទេសចរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com