ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក្នុង​រាងកាយ ហើយ​រក្សា​សុខភាព​ស្បែក សន្លាក់ និង​សក់​?
25, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក្នុង​រាងកាយ​អ្នក​មិនចាំបាច់​ត្រូវ​លេបថ្នាំ​គ្រាប់​កូ​ឡា​ជែ​ន​ដែលមាន​តម្លៃ​ថ្លៃៗ​ឡើយ​! នោះ​ក៏​ព្រោះតែ​អាហារ​មួយចំនួន​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើន​បរិមាណ​កូ​ឡា​ជែ​ន​ក្នុង​រាងកាយ​តាមបែប​ធម្មជាតិ​ដែល​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ ហើយ​សុខភាព​សន្លាក់​និង​សក់​រឹងមាំ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន ៖

១. ផ្លែ​បឺ​រ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការបំផ្លាញ​កូ​ឡា​ជែ​ន រួមទាំង​ជាតិ​ខ្លាញ់​ល្អ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ប្រសើរ​នៃ​កោសិកា​ស្បែក​។​

២. ក្រូច​

​មិន​ថា​ក្រូចឆ្មារ ក្រូចថ្លុង ឬ​ក្រូច​អ្វី​នោះទេ​សុទ្ធតែជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​សារធាតុ proline និង​អាស៊ីត​អា​មី​ណូ lysine បំ​លែង​ទៅជា​កូ​ឡា​ជែ​ន​។ វីតាមីន C ក៏​សំខាន់​ក្នុងការ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​វាយប្រហា​យ​និង​បង្ក​ការបំផ្លាញ​អេ​ឡា​ស្ទី​ន​និង​កូ​ឡា​ជែ​ន​ក្នុង​ស្បែក​ផងដែរ​។​

៣. បន្លែ​ស្លឹក​បៃតងចាស់​

​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក្នុង​រាងកាយ​។​

៤. ខ្ទឹមស​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ lipoic acid ស្ពាន់ធ័រ និង​សារធាតុ taurine ជួយ​ក្នុង​ការបង្កើតឡើងវិញ​នូវ​សរសៃ​កូ​ឡា​ជែ​ន​ដែល​ទទួលរង​ការបំផ្លាញ​យូរ​មកហើយ​។​

៥. បន្លែ​និង​ផ្លែឈើ​ពណ៌​ក្រហម​

​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopene ដែល​ដើរតួនាទី​ជា​អ្នកបង្កើន​ការផលិត​កូ​ឡា​ជែ​ន​តាមបែប​ធម្មជាតិ​ក្នុង​រាងកាយ​។​

៦. ត្រី​សាល​ម៉ុ​ន​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ទប់ស្កាត់​ការបំផ្លាញ​កូ​ឡា​ជែ​ន​និង​ការ​រលាក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com