ជាតិ
វគ្គសិក្សាថ្ងៃទី១០តុលា៖ បច្ចេកទេសបង្កើនតម្លៃព័ត៌មាន!
× ភ្នំពេញ៖ ទីភ្នាក់ងារព័ត៌មានបារាំង CFI (Canal France International) និង សារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងបើកវគ្គបណ្តុះបណ្តាលស្តីពី៖«តើធ្វើដូចម្តេចឲ្យគេចូលអានអត្ថបទលោកអ្នក (Audience engagement)? តើអ្វីខ្លះជាផលិតផលរបស់ក្រុមហ៊ុនព័ត៌មាន( Media resilience: Media Products Design)?» ជូនដល់អ្នកសារព័ត៌មានវ័យក្មេង និងអ្នកសារព័ត៌មានប្រជាពលរដ្ឋ (អ្នកចូលចិត្តជំនាញសំណេរ)។ វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឡើងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ខាងមុខនេះ។
ដើម្បីស្វែងយល់ពីតម្លៃស្នូលនៃអាជីពសារព័ត៌មានឲ្យកាន់តែច្បាស់នោះ ទីភ្នាក់់ងារព័ត៌មានបារាំង CFI និង សារព័ត៌មានអេឡិចត្រូនិក Thmeythmey.com នឹងអញ្ជើញអ្នកជំនាញផ្នែកផ្នែកខាងលើនេះ ឲ្យមកចែករំលែកបទពិសោធន៍ក្នុងយុគ្គសម័យ Digital។ អ្នកជំនាញខាងលើនេះ មានបទពិសោធន៍ក្នុងជំនាញរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃគម្រោងធំរបស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះមាន៖ កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម នៅក្នុងតំបន់មេគង្គ។ វគ្គសិក្សានេះ មិនតម្រូវឲ្យបង់ថ្លៃទេ៕
ទីតាំងបណ្តុះបណ្តាល៖ ការិយាល័យសារព័ត៌មានថ្មីៗ
កាលបរិច្ឆេទ៖ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៩ (១ថ្ងៃពេញ)
ទំនាក់ទំនង៖ កញ្ញា ញឹក ស្រីល័ក្ខ៖ ០៨៩ ៨២០ ៨៣២ ឬលោក ប៉ាន់ បូនី ០៩៦ ៩៩១ ១០០៧
© រក្សាសិទ្ធិដោយ thmeythmey.com