អត្ថបទពាណិជ្ជកម្ម
Grab រួមចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ចំនួន ៥.៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​
25, Sep 2019 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
​ហ្សា​ការ​តា ថ្ងៃទី​២៤ ខែកញ្ញា ៖  Grab ដែលជា​កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ​ដ៏​អស្ចារ្យ និង​ឈានមុខ​គេ នៅ​អាស៊ីអាគ្នេយ៍ បានរួម​ចំណែក​ជួយ​ដល់​សេដ្ឋកិច្ច​អាស៊ីអាគ្នេយ៍ ក្នុង​ទំហំ​ទឹកប្រាក់ ៥.៨ ពាន់​លាន ដុល្លារ​អាមេរិក ដោយ​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើ​យោងទៅតាម​របាយការណ៍​លើកដំបូង របស់ខ្លួន ស្តីពី​ការជះឥទ្ធិពល​ក្នុងសង្គម ដែល​ត្រូវបាន​ចេញផ្សាយ​នៅថ្ងៃនេះ ពី​ទីក្រុង​ហ្សា​ការ​តា​។

​ការចូលរួម​ជា​ចំណែក​នេះ ត្រូវបាន​ផ្អែកទៅលើ​ចំណូល​របស់​ដៃគូ​បើកបរ​, សេវា​ដឹកជញ្ជូន ពាណិជ្ជករ និង​ភ្នាក់ងារ និង​ពី​ការលក់​ដែល​ប្រមូលបាន តាមរយៈ​ផ្លាត​ហ្វ​មរ​បស់ Grab​។ ក្នុង​បាយ​ការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់​ផងដែរ​ថា មាន​សហគ្រិន​ខ្នាតតូច​បំផុត ប្រមាណ ៩​លាន​នាក់ ដូចជា​អ្នកបើកបរ​កំពុងតែ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ខ្លួន​ទូទាំង​តំបន់​។ បើ​គិត​ត្រឹម​ចុងខែ​សីហា ឆ្នាំ​២០១៩ មានន័យថា មនុស្ស​ម្នាក់​ក្នុងចំណោម​៧០​នាក់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បាន​រក​ចំណូល​តាមរយៈ Grab​។

​កាលពី​ខែមីនា ឆ្នាំ​២០១៨ ចំនួន​នេះ​មាន​ត្រឹមតែ ២.៦​លាន​នាក់​ប៉ុណ្ណោះ​។ ហេតុនេះ​វា​បានបង្ហាញ​ពី​អត្រា​កើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់ Grab ក្នុង​ទីក្រុង​ចំនួន ៣៣៩ ទីក្រុង ទូទាំងប្រទេស​ទាំង​៨ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។



​របាយការណ៍​ស្តីពី​ការជះឥទ្ធិពល​លើ​សង្គម​របស់ Grab ក៏បាន​បង្ហាញ​ពី​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ដែល​ជះឥទ្ធិពល​ដល់​សង្គម​ថ្មី​មួយ​ឈ្មោះថា Grab for Good ផងដែរ ខណៈដែល​កម្មវិធី​នេះ មានបំណង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ទទួលបាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​បច្ចេកវិទ្យា និង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ព្រមទាំង​សេវា​ឌីជីថល​។​

​គំនិត​ផ្តួចផ្តើម​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ក្លាយជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ឌីជីថល ដែល​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​មាន​ជម្រើស និង​ឱកាស​បន្ថែមទៀត​ក្នុងការ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់ កាន់តែ​ល្អប្រសើរ​។ តាមរយៈ​ការទាញយក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា ផ្លាត​ហ្វ​ម និង​ភាពជា​ដៃគូ​របស់ខ្លួន Grab បានកំណត់​គោលដៅ    មហិច្ឆតា​មួយចំនួន សម្រាប់​កម្មវិធី Grab for Good ដែល​នឹងត្រូវ​សម្រេច​ឲ្យ​បាន​នៅត្រឹម​ឆ្នាំ​២០២៥​។​

​ក្នុងនាម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី «Grab for Good» Grab នឹង​ផ្តោ​ក​ការយកចិត្តទុកដាក់​ជាពិសេស ទៅលើ​កា​រប​ញ្ច្រៀ​ប​ចំណេះ​ផ្នែក​ឌីជីថល​ឲ្យ​កាន់តែ​ទូលាយ នៅ​អាស៊ីអាគ្នេយ៍ ដោយមាន​បំណង​នាំយក​ចំណេះដឹង​ឌីជីថល ដល់​ពលរដ្ឋ​អាស៊ីអាគ្នេយ៍​ចំនួន ៣​លាន​នាក់ នៅត្រឹម​ឆ្នាំ​២០២៥ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយ នឹង​រដ្ឋាភិបាល​ក្រុមហ៊ុន​ឯកជន និង​អង្គ​ការមិន​រកប្រាក់​ចំណេញ​។ ការធ្វើ​បែបនេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សហគ្រិន​ខ្នាតតូច​បំផុត និង​អាជីវករ​ខ្នាតតូច​៥​លាន នាក់​បន្ថែមទៀត ក៏ដូចជា​បង្កើត​កម្លាំង​ពលកម្ម​ឲ្យ​បាន​រួចរាល់​សម្រាប់​ថ្ងៃ​អនាគត តាមរយៈ​ការចុះ ទៅ​បណ្តុះបណ្តាល​ដល់​សិស្ស​-​និស្សិត ចំនួន​២​ម៉ឺន​នាក់ តាមរយៈ​គំនិត​ផ្តួចផ្តើម​ទៅលើ​ភាព​ឆ្លាត​វៃ ផ្នែក​បច្ចេកវិទ្យា​។​

​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​ទាំងនោះ Grab បានប្រកាស​ពី​ការប្រើប្រាស់​កម្មវិធី​ថ្មី ២ ដែលជា​ផ្នែក​នៃ​កម្មវិធី Grab for Good នោះ​គឺ​ការបង្កើត​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន Microsoft និង Grab លើ​ការបណ្តុះបណ្តាល​ជំនាញ និង​ចំណេះដឹង​ឌីជីថល និង​គំនិត​ផ្តួចផ្តើម​កម្មវិធី «Break the Silence» ដែល​ជួយ​ឲ្យ​មនុស្ស​ថ្លង់ និង​ស្តាប់​មិនសូវ​ឮ អាច​ចូលរួមបាន​កាន់តែច្រើន​ក្នុង​សេដ្ឋកិច្ច​ឌីជីថល តាម រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់ Grab​។​

​លោក Anthony Tan អគ្គនាយក និង​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Grab មានប្រសាសន៍ថា​៖ «​អាស៊ីអាគ្នេយ៍​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​លំដាប់​ទី​៤ ក្នុង​ពិភពលោក​នៅត្រឹម​ឆ្នាំ​២០៣០ ប៉ុន្តែ​ការព្រួយបារម្ភ​ដ៏​ពិតប្រាកដ​នោះ គឺថា​មិនមែន​គ្រប់គ្នា​មាន​ភាពងាយស្រួល ក្នុងការ​ទទួលបាន​ឱកាស និង​មានឱកាស​ស្មើគ្នា ដើម្បី​ទទួលជោគជ័យ​ជាមួយ នឹង​ការរីកចម្រើន​របស់​តំបន់​នេះឡើយ​។ ប្រសិនបើ​វិស័យ​ឯកជន បង្កើត​កម្មវិធី​ជាច្រើន​យ៉ាងសកម្ម សម្រាប់​សហគមន៍​ក្នុងស្រុក បច្ចេកវិទ្យា​អាច​នឹង​ពង្រីក​វិសាលភាព​ដល់​ពលរដ្ឋ​ជាច្រើន ហើយ​ការរៀន​ពី​ជំនាញ​ថ្មីៗ​ជាច្រើន អាចជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែច្រើន​មាន​ភាពល្អ ប្រសើរ​យ៉ាង​ឆាប់រហ័ស នៅ​អាស៊ីអាគ្នេយ៍​»​។​

​លោក Anthony Tan បាន​បន្តទៀតថា​៖ «​កម្មវិធី Grab for Good គឺជា​ការបង្កើត​ផ្លាត​ហ្វ​ម​រួមបញ្ចូល​គ្នា​មួយ និង​ជាការ​ប្តេជ្ញាចិត្ត​របស់​យើង ក្នុង​ការផ្តល់​ឥទ្ធិពល​ជា​វិជ្ជមាន និង​ប្រកបដោយ​និរន្តរភាព ក្នុង​រាល់​ប្រទេស​ទាំងអស់​ដែល Grab ប្រតិបត្តិការ​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com