ជាតិ
សេដ្ឋកិច្ច
ADB៖ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នឹងធ្លាក់មកត្រឹម «៦,៨ភាគរយ» នៅឆ្នាំ២០២០
25, Sep 2019 , 3:05 pm        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានអត្រា៧.០ភាគរយ ក្នុងឆ្នាំ២០១៩ នឹងធ្លាក់មកនៅត្រឹម៦,៨ភាគរយ នៅឆ្នាំ២០២០។ ADB បានចេញរបាយការណ៍មួយ ស្តីពីការប្រមើលមើលការអភិឌ្ឍនៅតំបន់អាស៊ី។



ដ្បិតអត្រាកំណើតសេដ្ឋកិច្ចធ្លាក់ចុះបន្តិចក្តី តែអ្នកស្រី Sunniya Durrani-Jamal ប្រធាន ADB​ ប្រចាំកម្ពុជា អះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តរីកចម្រើន ដោយសារតែភាពរឹងមាំនៃវិស័យមួយ ដូចជា សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និង សំណង់។ សារព័ត៌មាន xinhua បានស្រង់សម្តីរបស់អ្នកស្រី ចេញពីសេចក្តីប្រកាសព័ត៌មាននេះ ទៅចុះផ្សាយ។

លោកស្រី មានប្រសាសន៍ដូច្នេះថា៖«ដោយសារតែភាពមិនច្បាស់លាស់នៃបរិយាការពាណិជ្ជកម្មពិភពលោក និង ផលប៉ះពាល់របស់វា ទៅលើសេវាកម្ម ដូចជា ទេសចរណ៍ ជាដើម កម្ពុជា ត្រូវតែប្រញាប់យកចិត្តទុកដាក់លើយុទ្ធសាស្រ្តធ្វើពិពិធកម្មសេដ្ឋកិច្ច ចំពោះផលិតផលនិងសេសេវកម្ម ដែលមានតម្លៃខ្ពស់»។

បើតាមរបាយការណ៍របស់ ADB កំណើនសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០១៨ គឺ៧,៥ភាគរយ៕

របាយការណ៍របស់ ADB


Tag:
 ADB
  GDP កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com