ជាតិ
«អាចារ» សំដៅលើឫកពា រីឯ«អាចារ្យ»សំដៅលើអ្នកប្រដៅ!
× ពាក្យថា «អាចារ» និង«អាចារ្យ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នាស្រឡះ។
វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «អាចារ» សំដៅដោយការប្រព្រឹត្ត, ចរិយា,ឫក, ឫកពា, មារយាទ, ឫកមារយាទ, បែបបទសណ្តាប់ធ្នាប់។ មានអាចារល្អ មានឫកពាល្អ។
ចំណែក«អាចារ្យ» អ្នកប្រដៅ ឬអ្នកហាត់មារយាទ, អ្នកប្រព្រឹត្តល្អ អ្នកកាន់ត្រឹមត្រូវ, អ្នកបង្រៀន និងផ្តល់ចំណេះដល់គេ។ សិស្សមានវិជ្ជាល្អដោយសារតែមានអាចារ្យដ៏ល្អខិតខំបង្រៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com