ជាតិ
សេដ្ឋកិច្ច
វិនិយោគិនចិននៅកម្ពុជា ភាគច្រើនរកស៊ីក្នុងវិស័យសំណង់ កាត់ដេរ ទេសចរណ៍ និងថាមពល លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនៅ ប្រទេស ចិន កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០១៩។(រូបភាពទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
× ភ្នំពេញ៖ ចិន ជាប្រទេសលំដាប់លេខមួយ នៃប្រភពទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នានេះ។ ភាគច្រើន ចិនវិនិយោគលើវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងថាមពលអគ្គិសនី។ ក្រៅពីនេះ ពួកគេបានវិនិយោគលើវិស័យរ៉ែ វិស័យកសិកម្ម និងការកែច្នៃមួយចំនួនដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងវេទិកាថ្នាក់ដឹកនាំធុរកិច្ចចិន-អាស៊ាន ដែលបានរៀបចំឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី២១កញ្ញា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា លំហូរទុនវិនិយោគរបស់ចិនមកកម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ លំហូរទុនវិនិយោគចិនមកកម្ពុជា មានជិត៣.៦ពាន់លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com