ត្បូងឃ្មុំ ដី​មា​សដី​ប្រាក់​!
កំណាព្យ
ជាតិ
ត្បូងឃ្មុំ ដី​មា​សដី​ប្រាក់​!
30, Sep 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​



-​សួង​ត្បូងឃ្មុំ ជុំ​ជីជាតិ ញាតិ​ចាំ​ច្បាស់​
​សង្គមចាស់ ផ្លាស់ប្តូរ​ទៅ នៅ​ឈ្មោះ​ដី​
​ទាវ​ស្មោះ​ស្នេហ៍ ថែ​ទឹកចិត្ត ឥត​ខ្លាច​អ្វី​
​ព្រោះ​ភក្តី ស្រី​ហ៊ាន​ស្លាប់ ប្រាប់​សង្គម​។​

-​រឿង​ចាស់​ទុក លុក​លៃ​គិត មឹត​រឿង​ស្តែង​
​ស្មេរ​មិន​ក្លែង ថ្លែង​រៀបរាប់ ភ្ជាប់​ត្បូងឃ្មុំ
​ផ្លូវគោក​ទឹក ព្រឹក​ថ្ងៃ​យប់ គ្រប់​ភូមិ​ឃុំ​
​ឃើញ​រាស្ត្រ​ជុំ រម្យ​រាក់ទាក់ ជាក់​សុខា​។​

-​ដី​មាសប្រាក់ ដាក់​អ្វី​ចុះ ដុះ​ឡើង​ល្អ​
​កសិករ ក្រ​ចាក​ឆ្ងាយ ចាយ​ដុល្លារ​
​របស់​ថ្មី អ្វី​ក៏មាន មាន​គ្រប់​ផ្សារ​
​មាន​ចម្ការ ច្បារ​ដំណាំ ដាំ​ស្អេកស្កះ​។​

-​រាស្ត្រ​មានបាន ឡាន​ម៉ូតូ ប្តូរ​តាម​ប្រាក់​
​ឡើង​លែង​ដាក់ ហាក់​លែង​ខ្វល់ ដល់​រឿង​ខ្វះ​
​ត្បូងឃ្មុំ​ថ្មី ល្បី​អ្នកស្រុក ស្តុក​ស្ត​មណាស់​
​លុយ​ក្រែល​ក្រាស់ ផ្លាស់​ទំនិញ ទិញ​មិន​ស្តាយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com