ជាតិ
ទិវា​មនុស្ស​ចាស់ ៖ ក្រសួង​អប់រំ ប្រាប់​ឱ្យ​យុវជន​គោរព​ស្រឡាញ់​មនុស្ស​ចាស់ និង​ស្តាប់​ដំបូន្មាន​មាតាបិតា
30, Sep 2019 , 1:59 pm        
រូបភាព
រូបភាពពីសមាគមសហព័ន្ធមនុស្សចាស់ មោងឫស្សី
រូបភាពពីសមាគមសហព័ន្ធមនុស្សចាស់ មោងឫស្សី
ដោយ:
​ភ្នំពេញ​៖ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​២១​ហើយ ដែល​កម្ពុជា និង​បណ្តា​ប្រទេស​លើ​ពិភពលោក ប្រារព្ធ​ទិវា​មនុស្ស​ចាស់ នៅ​ថ្ងៃទី​១ តុលា​។ កម្ពុជា ចាត់ទុក​ទិវា​ម​a​នុស្ស​ចាស់ គឺជា​ទិវា​បុណ្យ​រំលឹក​ដល់​មនុស្ស​ចាស់ បុព្វការី​ជន ជីដូន​ជីតា ឱ​ពុក​ម្តាយ ពូ​មីង ដែល​បាន​កសាង និង​បន្សល់ទុក​កេរ​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។



​ដើម្បី​ឲ្យ​ទិវា​នេះ​ប្រព្រឹត្តិ​ទៅដោយ​ភាពទូលំទូលាយ ទៅដល់​កូនចៅ​ជំនាន់​ក្រោយ និង​ប្រជាជន​គ្រប់​វ័យ បាន​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ​ទិវា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​ឲ្យ​ពលរដ្ឋ​ទាំងអស់​គោរព​ស្រឡាញ់​មនុស្ស​ចាស់ ឲ្យ​ចេះ​គោរព​ដំបូន្មាន​របស់​មាតាបិតា ជីដូន​ជីតា​ចាស់ព្រឹទ្ធាចារ្យ និង​យល់ដឹង​ពី​ការប្រែប្រួល​របស់​មនុស្ស​ចាស់​។ ជាពិសេស បង្កើត​ឲ្យ​មានកម្ម​វិធី​ក្រៅ​ម៉ោង​សិក្សា ដើម្បី​ចុះសួរសុខទុក្ខ​មនុស្ស​ចា​ស់ និង​ជួយ​បំពេញការងារ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​មនុស្ស​ចាស់ជរា ជនពិការ ជនក្រីក្រ​គ្មាន​ទីពឹង ដែល​នៅ​ជិត​មូលដ្ឋាន​របស់ខ្លួន​៕



Tag:
 ​មនុស្ស​ចាស់​
 ​មាតាបិតា​
© រក្សាសិទ្ធិដោយ thmeythmey.com