ជាតិ
ពីនេះ ពីនោះ
«​តង្វាយ​» និង​«​ចង្ហាន់​» ខុសគ្នា​ដូចម្តេច​?
13, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ការពិត ពាក្យ «​តង្វាយ​» និង​«​ចង្ហាន់​» មានន័យ​ខុសគ្នា​ឆ្ងាយ​ណាស់ ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។ «​តង្វាយ​» សំដៅលើ​គ្រឿង​ដែល​គេ​ថ្វាយទៅ​អាទិទេព ដែល​គេ​មាន​ជំនឿ ដើម្បី​បន់ស្រន់​សុំ​អ្វីមួយ ឬ​សុំ​សេចក្តីសុខ​។ ចំណែក «​ចង្ហាន់​» សំដៅលើ អាហារ​សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ  «​តង្វាយ​»  ថា ជា​របស់​សម្រាប់​ថ្វាយ ឬ​វត្ថុ​ដែល​គេ​ថ្វាយ​។ ឧទាហរណ៍​៖ មុន​ប្រឡង​បាក់​ឌុប សិស្ស​ទី​១២​ជាច្រើនរូប បាននាំគ្នា​មក​ថ្វាយ​តង្វាយ​ដល់​ព្រះអង្គ​ដង​កើ ដើម្បី​សុំ​ពរជ័យ​ឲ្យ​ប្រឡង​ជាប់​។

​ចំណែក​«​ចង្ហាន់​» មានន័យថា អាហារ​សម្រាប់​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​។ ឧទាហរណ៍​៖ ពួកយើង​ទាំងអស់គ្នា គួរតែ​ប្រញាប់​ដាំបាយ និង​ធ្វើ​ម្ហូប​ទៅ​វត្ត ដើម្បី​ឲ្យ​ទាន់​ចង្ហាន់​លោក​មកដល់​៕




© រក្សាសិទ្ធិដោយ thmeythmey.com