លោក នេ​ត សាវឿន ពិភាក្សា​ជាមួយ​មន្ត្រី​សន្តិសុខ​ចិន ពី​សណ្ដាប់ធ្នាប់​នៅ​ព្រះសីហនុ​
ជាតិ
សង្គមជាតិ
លោក នេ​ត សាវឿន ពិភាក្សា​ជាមួយ​មន្ត្រី​សន្តិសុខ​ចិន ពី​សណ្ដាប់ធ្នាប់​នៅ​ព្រះសីហនុ​
25, Sep 2019 , 10:19 pm        
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
រូបភាពពីអគ្គស្នងការនគរបាលជាតិ
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានទទួល​ជួប​លោក Duan Daqi អនុប្រធាននាយកដ្ឋាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន រួមជាមួយ​លោក Zhao Jiansheng ស្នងការរង​នគរបាល​ខេត្ត​ជាំ​ង​ស៊ូ​នៃ​ប្រទេស​ចិន ដើម្បី​ពិភាក្សា​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ សន្តិសុខ ក្នុង​ខេត្ត​ព្រះសីហនុ​។



​ការផ្សាយ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា ក្រៅពី​ការពិភាក្សា​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​ខេត្ត​ព្រះ​សហ​នុ ក៏មាន​ការពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង ការបង្កើត​ការិយាល័យ​សម្របសម្រួល​ចេញចូល​តែមួយ​ផងដែរ​។ លើសពី​នេ​ហ កម្ពុជា​-​ចិន បាន​ពិភាក្សា​លើ​ការជួយ​បណ្ដុះបណ្ដាល​ធនធាន​ម​ន្រី្ត​នគរបាល​កម្ពុជា និង​ការបំពាក់​សម្ភារ​ទំនើប ដើម្បី​ពង្រឹង​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​ខេត្ត​ព្រះសីហនុ​។ កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​។


រូបភាពពីអគ្គស្នងការនគរបាលជាតិ

​បើតាម​នគរបាលជាតិ ភាគី​ចិន បាន​សន្យា​ជួយ​បណ្ដុះបណ្ដាល​ធនធាន​ម​ន្រី្ត​នគរបាល​កម្ពុជា ជួយ​បំពាក់​សម្ភារ​បច្ចេកវិទ្យា​កាមេរ៉ា និង​ប្រព័ន្ធគ្រប់គ្រង​សន្តិសុខ​តាម​បច្ចេកទេស​ឌីជីថល​។ ទន្ទឹមនេះ លោក នេ​ត សាវឿន បាន​លើកឡើងថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​ខេត្ត​ទំនើប​មួយ ដែល​ស្ថិតនៅក្នុង​គម្រោង​រៀច​ធ្វើ​ផ្លូវ​និង​ប្រព័ន្ធ​លូ​៕

រូបភាពពីអគ្គស្នងការនគរបាលជាតិ


Tag:
 សន្តិសុខ​
  សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com