ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ / មិនយល់..!
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
អចលនទ្រព្យ
វគ្គបណ្ដុះបណ្ដាល
ជាតិ
សង្គមជាតិ
លោក នេត សាវឿន ពិភាក្សាជាមួយមន្ត្រីសន្តិសុខចិន ពីសណ្ដាប់ធ្នាប់នៅព្រះសីហនុ
25, Sep 2019 ,
10:19 pm
រូបភាព
រូបភាពពីអគ្គស្នងការនគរបាលជាតិ
×
ដោយ:
ឡាយ សុភាវតី
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបលោក Duan Daqi អនុប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន រួមជាមួយលោក Zhao Jiansheng ស្នងការរងនគរបាលខេត្តជាំងស៊ូនៃប្រទេសចិន ដើម្បីពិភាក្សាពីការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងខេត្តព្រះសីហនុ។
ការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រៅពីការពិភាក្សាលើការរៀបចំសណ្ដាប់ធ្នាប់នៅខេត្តព្រះសហនុ ក៏មានការពិភាក្សាលើកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង ការបង្កើតការិយាល័យសម្របសម្រួលចេញចូលតែមួយផងដែរ។ លើសពីនេហ កម្ពុជា-ចិន បានពិភាក្សាលើការជួយបណ្ដុះបណ្ដាលធនធានមន្រី្តនគរបាលកម្ពុជា និងការបំពាក់សម្ភារទំនើប ដើម្បីពង្រឹងសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
រូបភាពពីអគ្គស្នងការនគរបាលជាតិ
បើតាមនគរបាលជាតិ ភាគីចិន បានសន្យាជួយបណ្ដុះបណ្ដាលធនធានមន្រី្តនគរបាលកម្ពុជា ជួយបំពាក់សម្ភារបច្ចេកវិទ្យាកាមេរ៉ា និងប្រព័ន្ធគ្រប់គ្រងសន្តិសុខតាមបច្ចេកទេសឌីជីថល។ ទន្ទឹមនេះ លោក នេត សាវឿន បានលើកឡើងថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តទំនើបមួយ ដែលស្ថិតនៅក្នុងគម្រោងរៀចធ្វើផ្លូវនិងប្រព័ន្ធលូ៕
រូបភាពពីអគ្គស្នងការនគរបាលជាតិ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សន្តិសុខ
សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ចតុស្តម្ភនៃការអប់រំ
ពីនេះ ពីនោះ
6 ថ្ងៃ
កាត់ស្បែកគ្របក្បាលលិង្គ មានសារៈសំខាន់ដល់ម្លឹងផង?
6 ថ្ងៃ
សុខភាព៖ ញៀនមើលវីដេអូសិច និងជួយខ្លួនឯងរាល់ថ្ងៃ! មានវិធីកាត់បន្ថយទេ?
5 ថ្ងៃ
ចំណុចលេចធ្លោចំនួន៥ ដែលអ្នកសារព័ត៌មានមិនសរសើរមិនបាន ចំពោះ OPPO Reno5 ពិសេសមុខងារក ...
1 សប្តាហ៍
GSP អស់សុពលភាព, កម្ពុជា និង ប្រទេសជាង១០០ទៀត ត្រូវបង់ពន្ធ ពេលនាំទំនិញចូលអាមេរិក
ភ្នំពេញ
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម