កំណាព្យ
ពីនេះ ពីនោះ
ឧ​ត្ត​រ​ល្អ​ឧ​ត្ត​ម​!
26, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​ប៉ាកកា​ខ្មៅ ឧ​ត្ត​រ​មានជ័យ កំណាព្យ​
​បទ ពាក្យ​៧

-​តា​មាន់​តូចធំ​តា​ក្របី​ ​ដំរី​ទ្រោម​ចាំ​ឃ្លាំ​សីមា​
​ទាំងនេះ​ប្រាសាទពី​ដូនតា​ ​លោក​សាង​ទុក​ថា​ឲ្យ​កូន​ខ្មែរ​។​
 
-​ដងរែក​ព្រំ​រឹង​នឹងមិន​រេ​ ​ចែក​ដី​យើង​គេ​មិនអាច​កែ​
​ទោះ​ធ្លាប់មាន​គេ​ប្រលោម​ស្នេហ៍​ ​ចង់​រក្សា​ថែ​ជំនួស​ក្តី​។​
 
-​ឧ​ត្ត​រ​ឧ​ត្ត​ម​សម​អណ្តែត​ ​មានជ័យ​ប្រែ​ខេត្ត​មុខមាត់​ថ្មី​
​កាល​មុន​សង្គ្រាម​នាំ​ឲ្យ​ល្បី​ ​ចូលដល់​យុគ​ថ្មី​ល្បី​ថ្កើងថ្កាន​។​
 
-​សំរោង​ចុងកាល់​មុន​ឮ​ខ្លាច​ ​រឿង​ចោរ​កំណាច​តាម​រំខាន​
​ឥឡូវ​ស្ងប់​សុខ​ស្រុក​សុខសាន្ត​ ​មាន​ម៉ូតូ​ឡាន​ផ្ទះ​សង់​ថ្មី​។​
 
-​ចង់​យល់​អតីត​មិត្ត​ស្មេរ​ផ្តាំ​ ​អន្លង់វែង​ចាំ​ភ្ញៀវ​ប្រុស​ស្រី​
​សិស្ស​និស្សិត​អ្នកស្រាវជ្រាវ​ក្តី  ភស្តុតាង​សាក្សី​មាន​ច្រើនណាស់​។ 
 
-​ទីតាំង​ចុងក្រោយ​ខ្មែរ​វាយ​ខ្មែរ ​ឆ្លង​ច្រើន​ឆ្នាំ​ខែ​ខ្មែរ​ផ្សា​ផ្សះ​
​ចង់ដឹង​រឿង​ស្តែង​ស្តី​សួរ​ចាស់​ ​ប្រវត្តិសាស្ត្រ​ច្បាស់​ដូច​ថ្ងៃ​។​
 
-​ពេលនេះ​អ្វីៗ​កាន់តែ​ប្រែ​ ​អ្នកស្រុក​ក្រុង​ស្រែ​ទាន់សម័យ​
​ឧ​ត្ត​រ​មានជ័យ​ស៊ី​វិ​ល័យ  រាស្ត្រ​រស់​រដ្ឋ​ច្នៃ​ក្រៃ​ប្រសើរ​៕​  

 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com