សង្គមអន្តរជាតិ
អន្តរជាតិ
យុវជនស្កុតឡែនម្នាក់មជាប់គុកជាង២ឆ្នាំ ក្រោយលួចលក់សៀវភៅ៧០០០ក្បាលពីបណ្ណាល័យ
× យុវជនស្កុតឡែនម្នាក់ដែលមានវ័យ២៨ឆ្នាំ កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានកាត់ទោសជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទលួចសៀវភៅ៧០០០នាក់ពីបណ្ណាល័យនៅតាមសាកលវិទ្យាល័យ យកទៅលក់បន្ត។ នេះបើយោងតាមការផ្សាយរបស់ The Edinburgh Evening News។
ចន្លោះពីខែតុលា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៨ Darren Barr បានចូលតាមបណ្ណាល័យជាច្រើននៅក្នុងក្រុង Edinburgh ហើយលួចបានសៀវភៅសរុបជាង៧០០០ក្បាល។ តាមសេចក្តីប្រកាសព័ត៌មានរបស់ប៉ូលិសស្កុតឡែន យុវជនរូបនោះ បានដាក់លក់សៀវភៅនៅតាមអ៊ីនធ័រណិត ហើយទទួលបានចំណូលជាង៤៥០០០ផោន (ជាង៥៦០០០ដុល្លារអាមេរិក)។
ឃាត់ខ្លួនបានកាលពីខែកញ្ញា ឆ្នាំ២០១៨ យុវជន Barr ទើបតាមត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ខែ កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងមក ដោយតុលាការមួយនៅប្រទេសស្កុតឡែន ពីបទចោរកម្ម និងលក់ផលចោរកម្ម។
ក្នុងចំណោមអតិថិជនដែលបានទិញសៀវភៅពីយុវជន Barr ក៏មានបណ្ឌិតមួយរូបផងដែរ ដោយសារតែគាត់បានប្រទះឃើញការដាក់សៀវភៅដ៏កម្រ។ ប៉ុន្តែអំពើជនល្មើសបានបែកការ ដោយសារតែគេភ្លេចដកសញ្ញា និងកូតផ្សេងៗនៅលើសៀវភៅ ដែលធ្វើឲ្យគេដឹងភ្លាមថា ជាសៀវភៅនៅតាមបណ្ណាល័យ។
បើតាម The Edinburgh Evening News ប៉ូលិសស្កុតឡែន ទើបបញ្ជូនសៀវភៅទៅប្រភពដើមតែជាង១០០០ក្បាលក្នុងចំណោម៧០០០ក្បាលប៉ុណ្ណោះ ពីព្រោះសៀវភៅជាច្រើនត្រូវបានលក់ចេញគ្រប់ទីកន្លែង ដែលពិបាករកប្រភពឃើញ៕
© រក្សាសិទ្ធិដោយ thmeythmey.com