សង្គមអន្តរជាតិ
អន្តរជាតិ
ទីក្រុងទាំង៥ ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ ទីក្រុងឡុដ៍, រូបភាព (Visit Britain)
× ឧស្សាហកម្មទេសចរណ៍សកលលោក ត្រូវបានប៉ាន់ប្រមាណថាមានចំណូលរហូតដល់៨,៨ទ្រីលានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែមានតែក្រុមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទាញយកចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះបាន។ Global Destination Cities Index ក្នុងឆ្នាំ២០១៩ ដែលផ្តោតការស្រាវជ្រាវរបស់ខ្លួនលើភ្ញៀវទេសចរ និងការចំណាយរបស់ពួកគេ បានរកឃើញថា គណនីធនាគារ MasterCard របស់ភ្ញៀវទេសចរ គឺចំណាយដល់ ៦,៥ភាគរយលើការដើរកម្សាន្តក្នុងមួយឆ្នាំៗចាប់តាំងពីឆ្នាំ ២០០៩មក ពោលគឺកើនរហូតដល់ ៧,៤ ភាគរយ។
នេះគឺជាទីក្រុងទាំង៥ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ៖
៥. សិង្ហបុរី
ក្នុងឆ្នាំ២០១៨ រដ្ឋបុរីមួយនេះ បានទាក់ទាញភ្ញៀវទេសចរបានជាង ១៤លាននាក់។ បន្ថែមពីលើនេះ ដោយសារតែប្រជាជនចាយលុយប្រមាណជា ១៦,៥៦ពាន់លានដុល្លារលើការសម្រាកលំហែកាយ វាបានរុញសិង្ហបុរីទៅឈរនៅលំដាប់ថ្នាក់ទី៤ នៃក្រុមទីក្រុងដែលមានភ្ញៀវទេសចរការចាយវាយច្រើនជាងបំផុត។ នេះបើតាមទិន្នន័យរបស់ MasterCard។
៤. ឌូបៃ
កាលពី៦០ឆ្នាំមុន ទីក្រុងឌូបៃត្រឹមតែជាភូមិនេសាទមួយតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្នទីក្រុងឥស្លាមមួយនេះ បានស្រូបយកភ្ញៀវទេសចរប្រមាណជិត ១៦លាននាក់ទៅលេងកម្រាន្ត។ ជារដ្ឋធានី ដែលមិនត្រឹមតែជាកន្លែងនៃការទិញទំនិញនោះទេ តែទីក្រុងឌូបៃថែមទាំងជាទិសដៅនៃការធ្វើសន្និសីទ និងការតាំងពិព័រណ៍អន្តរជាតិផងដែរ។ ជាពិសេសទីក្រុងមួយនេះត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលភ្ញៀវទេសចរចាយវាយច្រើនជាងគេបំផុតប្រមាណជាង ៣០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៨។ នេះបើតាមទិន្នន័យរបស់ MasterCard។
៣. ទីក្រុងឡុងដ៍
រាជធានីដ៏ល្អឆើតរបស់អង់គ្លេសមួយនេះ មានកន្លែងប្រវត្តិសាស្ត្រជាច្រើនដូចជា នាឡិកាដ៏ធំ Big Ben, សភា និងរាជវាំង Buckinghamជាដើម។ នេះហើយជាមូលហេតុ ដែលធ្វើទីក្រុងមួយនេះអាចទាក់ទាញភ្ញៀវទេសចររហូតដល់ជាង ១៩លាននាក់កាលពីឆ្នាំមុន។
២. ទីក្រុងប៉ារីស
ខណៈពេលទីក្រុងឡុងដ៍បាត់ភ្ញៀវទេសចរណ៍ ចំណែកទីក្រុងប៉ារីសនេះវិញបាន ប្តូរពីលេខរៀងទី៣ មកទី២ ជាមួយនឹងចំនួនទេសចរដល់ទៅជាង ១៩លាននាក់។ មនុស្សប្រមាណជា ១០,២លាននាក់ បានទៅទស្សនាពីរ៉ាមីតកញ្ជក់ ហើយ ៨០ភាគរយនៃចំនួននោះ ត្រូវបានគេជឿថាចូលទៅមើលរូបគំនូរ Mona Lisa។ ទិន្នន័យរបស់ Europe’s top tourist destinations បានបង្ហាញថាក្នុងរយៈពេលតែ ២៥ឆ្នាំប៉ុណ្ណោះ ទីក្រុងប៉ារីសបានទាក់ទាញភ្ញៀវទេសចរប្រមាណជា ៣២០លាននាក់ ចាប់ពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៧។
១. ទីក្រុងបាងកក
បាងកក គឺជារាជធានីរបស់ថៃ ដែលបានឈរនៅលំដាប់ទី១ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា និងបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា ២២លាននាក់នៅក្នុងឆ្នាំ២០១៨។ ផ្អែកតាមរយៈទិន្នន័យ WTTC ក្នុងឆ្នាំ២០១៨ ភ្ញៀវទេសចរបានចាញលុយប្រមាណជាង ៧០ពាន់លានដុល្លារនៅក្នុងអាស៊ីអាគ្នេណ៍ទាំងមូល ខណៈពេលថៃបានកើបយកប្រាក់ចំណូលប្រមាណ ២០,៨ភាគរយនៃលុយសរុបទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com