ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំចេកច្រើនអាចធ្វើឲ្យឡើងទម្ងន់ដែរទេ?
× មនុស្សមួយចំនួននិយាយថា អ្នកគួរតែញ៉ាំផ្លែចេកដើម្បីជីវិតរស់នៅបើសិនជាអ្នកចង់សម្រកទម្ងន់។ ម្យ៉ាងវិញទៀត អ្នកខ្លះនិយាយថា វាបែរជាធ្វើឲ្យកាន់តែធាត់ទៅវិញ។
ដូច្នេះយើងមិនអាចនិយាយបានថា ទស្សនៈមួយណាត្រឹមត្រូវទេ ប៉ុន្តែខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចពិចារណាបន្ថែមបាន។
ការពិតនោះគឺវាមានជាតិស្ករច្រើន
ប្រហែលជាអ្នកធ្លាប់ដឹង ឬអានពីមុនហើយថា ផ្លែចេកមានជាតិស្ករខ្ពស់។ មែនហើយ វាគឺជាការពិត។ ឧទាហរណ៍ មួយកូនចានចង្កឹះនៃផ្លែប៉ោមដែលចិតស្លាយៗមានតែ ៦០កាឡូរីទេតែផ្លែចេកវិញមានច្រើនជាង ១៣០កាឡូរីទៅទៀត។ គ្រប់គ្នាដឹងហើយថា របបអាហារដែលមានកាឡូរីខ្ពស់គឺមិនល្អឡើយ ជាពិសេសអ្នកដែលចង់សម្រកទម្ងន់តែម្តង ព្រោះវាអាចបំលែងទៅជាខ្លាញ់ក្នុងរាងកាយបាន។
ជាតិសរសៃជួយបំបាត់បញ្ហាអវិជ្ជមានបាន
ទោះបីជាយ៉ាងណាក៏ដោយ យកល្អគួរតែចាំថា ផ្លែចេកមានរបស់ច្រើនជាងស្ករទៅទៀត។ ប៉ូតាស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណេស វីតាមីន C និង B គឺជាអ្វីដែលមានច្រើនក្នុងផ្លែចេក ហើយក៏មានប្រយោជន៍ខ្លាំងដែឬ។ ក្រៅពីនេះ ជាតិសរសៃក៏អ៊ីចឹងដែរ។ តាមពិតទៅ ជាតិសរសៃដែលមានក្នុងផ្លែចេក អាចជួយកាត់បន្ថយការញ៉ាំច្រើនបាន ហើយក៏ល្អចំពោះសុខភាពច្រើនទៀតផង។
អ្វីដែលគួរពិចារណា
យោងទៅតាមអ្នកជំនាញខាងកាយសម្ពន្ធបានឲ្យដឹងថា វាគឺជារឿងដ៏អស្ចារ្យមួយដែលអ្នកប្រើការញ៉ាំផ្លែចេកជំនួសការញ៉ាំអាហារផ្សេង។ អ្វីដែលសំខាន់គឺ វាជាវិធីងាយស្រួលក្នុងការសម្រកទម្ងន់បើសិនជាអ្នកញ៉ាំផ្លែចេកជំនួសការញ៉ាំនំដូណាត់។
ការជ្រើសរើសទម្លាប់ញ៉ាំអាហារកាន់តែផ្តល់សុខភាពគឺជារឿងកាន់តែសំខាន់បើសិនជាអ្នកចង់សម្រកតាមរយៈការញ៉ាំផ្លែចេក។ ខាងក្រោមនេះគឺជាហេតុផលផ្សេងៗទៀតដែល ដែលអ្នកគួរតែបញ្ចូលផ្លែចេកទៅក្នុងរបបអាហារក្នុងកម្រិតមធ្យម៖
• ផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជាតិរ៉ែដ៏សំខាន់មួយអាចជួយបញ្ចុះសម្ពាធឈាមបាន។
• ការញ៉ាំអាហារសម្រន់ប្រភេទផ្លែចេកនៅម៉ោងគេង គឺអាចអនុវត្តបានគ្រប់គ្នា ជាពិសេសអ្នកដែលគេងមិនលក់ ឬដោយសារតែថប់អារម្មណ៍ ឬស្ត្រេសខ្លាំង
• ការញ៉ាំផ្លែចេកជាទៀងទាត់ អាចជួយំបាត់បញ្ហាទល់លាមកបាន ដោយសារតែវាមានជាតិសរសៃខ្ពស់
• ខណៈដែលផ្លែចេកមានជាតិស្ករខ្ពស់ជាងផ្លែឈើដទៃ តែការញ៉ាំវាមិនអាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមឡើយ ដោយសារតែជាតិសរសៃរបស់វាអាចជួយសម្រួលដល់កម្រិតជាតិស្ករបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com