កំណាព្យ
ជាតិ
សក្តានុពល​ដ៏​អស្ចារ្យ​នៃ​ខេត្តកំពង់ធំ​
27, Sep 2019 , 7:59 am        
រូបភាព
ដោយ:


​បទ ពាក្យ​៧

-​សន្ទុក​ព្រៃ​ប្រស់​សម្រស់​គាប់​        ​ព្រៃ​គុក​ផ្ទុក​ជាប់​ភាព​អស្ចារ្យ​
​ស្ទឹងសែន​សារសព្ទ​ប្រាប់​ខេមរា​      ​ដំរី​ជាន់ខ្លា​ថាថាង​ថែ​។​

-​ដងស្ទឹង​ជី​និ​តពិត​បាន​កត់​    ​       ​ប្រវត្តិ​កម្សត់​នៅ​ស្រុក​ខ្មែរ​
​ភ្នំ​ឆ្អឹង​ស្ទឹង​ឈាម​ដែល​នៅក្បែរ​    ​   កាល​គ្រា​ស្រុក​ខ្មែរក្រោម​អាវខ្មៅ​។​

-​បិទ​ប្រវត្តិ​ចាស់​ផ្លាស់​រឿង​ថ្មី​    ​     ​  កំពង់ធំ​ដី​ជា​គោលដៅ​
​ដែន​អភិវឌ្ឍន៍​លូត​លឿន​ស្លៅ​    ​     ភ្ញៀវ​ទាំង​ក្នុង​ក្រៅ​មិន​រំលង​។​

-​មាន​មិន​ខ្វះ​អ្វី​ត្រី​បន្លែ​    ​    ​            ដំណាំ​ហូប​ផ្លែ​ស្លឹក​មើម​ទង​
​មាន​ទាំង​ចង្រិត​លីង​បំពង​    ​    ​       ឃើញ​ហើយ​ទំនង​លេបទឹកមាត់​។​

-​ទាំង​កំពង់ស្វាយ​បារាយណ៍​ស្ទោង​    ​ភូមិ​ស្អាត​ព្រាតព្រោង​មាន​ផ្លូវ​វត្ត​
​ទឹក​ភ្លើង​សាលា​ផ្សារ​ពេទ្យ​រដ្ឋ​    ​         ខេត្ត​អភិវឌ្ឍន៍​មុខមាត់​ប្រែ​៕

© រក្សាសិទ្ធិដោយ thmeythmey.com