ជាតិ
បុណ្យភ្ជុំបិណ្ឌ
ពលរដ្ឋ​ជាង ៤​ពាន់​នាក់ ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ នៅ​ថ្ងៃ​ដំបូង​
26, Sep 2019 , 5:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
រូបភាពពីហ្វេសប៊ុករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
ដោយ:
 ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាង ៤​ពាន់​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ទៅតាម​បណ្តា​ខេត្ត​នានា នៅ​ថ្ងៃ​ដំបូង​នៃ​ការដឹកជញ្ជូន​របស់រ​ដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញផ្សាយ​នៅ​ថ្ងៃទី ២៦ ខែកញ្ញា​នេះ​។​

​នៅ​ថ្ងៃទី​១ នៃ​ការដឹកជញ្ជូន​របស់រ​ដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង មាន​ប្រជាពលរដ្ឋ​ចំនួន ៤.២៧០​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​ទៅតាម​បណ្ដា​ខេត្ត​នានា​។ បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ជាច្រើន បានបង្ហាញ​ទឹកមុខ​រីករាយ ដែល​បាន​ធ្វើដំណើ​ទៅ​ស្រុកកំណើត តាមរយៈ​រថយន្តក្រុង​សាធារណៈ ដោយ​ឥតគិតថ្លៃ​។​
​សូមបញ្ជាក់ថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​រថយន្តក្រុង​សាធារណៈ​ចំនួន ១២០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ត​នានា ដោយ​ឥតគិតថ្លៃ រយៈពេល​៥​ថ្ងៃ ពីថ្ងៃ​ទី​២៦-៣០ ខែកញ្ញា​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ក៏​អាច​ជិះ​រថយន្តក្រុង​សាធារណៈ និង​កាណូត​ដោយ​ឥតគិតថ្លៃ រយៈពេល​៥​ថ្ងៃ​ដូចគ្នា​៕ 
 
 

Tag:
 ​ភ្ជុំបិណ្ឌ​
  រថយន្តក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com