អត្ថបទពាណិជ្ជកម្ម
ស្នាក់ការ​កណ្តាល​ថ្មីដ៏ទំនើប​របស់​ក្រុមហ៊ុន​តូយ៉ូតា ​បើក​ឆាប់ៗ​នេះហើយ​
26, Sep 2019 , 6:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈដែល ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​បើក​ដំណើរការ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល ២៦​ឆ្នាំ កន្លងមកនេះ យើង​សង្កេតឃើញថា​សន្ទុះ​នៃ​ការគាំទ្រ​និង​ការជឿជាក់​ពី​អតិថិជន​ពិតជា​មានការ​កើនឡើង​ជា​លំដាប់​។ ហេតុដូចនេះ ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​អតិថិជន ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានបញ្ចប់​ការសាងសង់​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី នៅលើ​ទីតាំង​ចាស់ ដែលមាន​កម្ពស់ ៥​ជាន់ ប្រកបដោយ​ភាព​ធំ​ទូលាយ និង​ផាសុកភាព ភ្ជាប់​ជាមួយនឹង​ការបំពាក់​សម្ភារ​បរិក្ខា​រ​ទំនើបៗ​ផងដែរ​។​
​ក្រុម​ហ៊ិ​ន​មាន​កិត្តិយស ជម្រាបជូន​រាល់​អតិថិជន ដែលមាន​បំណង​ចង់​ទិញ​រថយន្ត ក៏ដូចជា​ការប្រើប្រាស់​សេវា​ផ្សេងៗ របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) អាច​អញ្ជើញ​មក​ទីតាំង ទីស្នាក់ការ​កណ្ដាល​ថ្មី ដែលមាន​អាសយដ្ឋាន​នៅលើ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ចាប់​បើក​ដំណើរការ​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ​។ 
 
​ទីស្នាក់ការ​កណ្តាល​ថ្មី មាន​បំរើ​សេវាកម្ម លក់​រថយន្ត​ថ្មី សេវា​ថែទាំ​រថយន្ត​សេវា​ជួសជុល សេវា​តោន​និង​បាញ់ថ្នាំ​ជាមួយនឹង​ឧបករណ៍​ទំនើប​និង​ស្របតាម​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​ចុងក្រោយ​។ សម្រាប់​ព​ត័​មាន​បន្ថែម​សូម​ទ​ទំនាក់ទំនង ០១៧ ៣៣៣៥០៣/ ០១៧ ២២២ ៥៣២
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ទីតាំង​មួយចំនួន នៃ​សាខា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) មាន​ដូចខាងក្រោម​៖ 
 
១/ ទីស្នាក់ការ​លក់​រថយន្ត បណ្តោះអាសន្ន (​សាខា​បាក់​ទូក​)៖ នឹងត្រូវ​ប្តូរ​ទៅ ទីស្នាក់ការ​កណ្តាល​ថ្មី និង​បើក​ដំណើរការ​ចាប់ពី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ​។ លេខ​ទូរស័ព្ទ​៖ ០១៧ ២២២ ៧៣០
 
២/ ទីស្នាក់ការ​ជួសជុលរ​ថយ​ន្ត (​សាខា​បាក់​ទូក​)៖ នឹង​បើក​ដំណើរ​ដូច​ធម្មតា​នៅ​ទីតាំង​ដដែល​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ ០១៧ ២២២ ៤១៥
 
៣/ ទីស្នាក់ការ​លក់​រថយន្ត បណ្តោះអាសន្ន (​សាខា​ទឹកថ្លា​) ៖ នឹងត្រូវ​ប្តូរ​ទៅ ទីស្នាក់ការ​កណ្តាល​ថ្មី និង​បើក​ដំណើរការ​ចាប់ពី ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ ០១៧ ២២២ ៨២៩
 
៤/ ទីស្នាក់ការ​លក់​រថយន្ត​មួយ​ទឹក​មាន​ការធានា (​សាខា​ទឹកថ្លា​)៖ នឹង​ផ្អាក​ដំណើរការ រយៈពេល​៥​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​បើក​ដំណើរការ​ឡើងវិញ នៅ​ទីតាំង​សាខា​បាក់​ទូក ដែលមាន​អាសយដ្ឋាន​ស្ថិតនៅ មហាវិថី​សាធារណរដ្ឋ​ឆែក សង្កាត់​វាលវង់ ខ័​ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ​៕ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ ០១៧ ៣៣៣ ១៧៧/០១៧ ៣៣៣ ២០៣
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com