ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទំនប់​បឹង​ស្នេហ៍ ទាក់ទាញ​ភ្ញៀវទេសចរ នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​
26, Sep 2019 , 7:30 pm        
រូបភាព
ដោយ:
​ព្រៃវែង​៖ ទំនប់​បង្ហៀរ​បឹង​ស្នេហ៍ ស្ថិតនៅ​ភូមិ​ស្នេហ៍​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​នាក់​។ ក្រៅពី​ងូតទឹក​កម្សាន្ត​តំបន់​ទំនប់​បឹង​ស្នេហ៍​នេះ ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​សត្វ​ស្លាប​រាប់​មឺ​ុ​ន​ក្បាល​នៅ​តំបន់​ទួល​ព័ន្ធ​តា​ឡី និង​មើល​ថ្ងៃ​រៀប​លិច​ដ៏​ស្រស់ស្អាត​ផងដែរ​។​

 
​កំពុង​ធ្វើចរាចរ​នៅ​តំបន់​បឹង​ស្នេហ៍ លោក ភី​ន សា​រ៉ែ​ន អធិការនគរបាល​ឃុំ​ធា​យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រយៈពេល​ពីរ​បី​ថ្ងៃនេះ មាន​ភ្ញៀវ​មក​ទស្សនា​យ៉ាងច្រើន​លើសពី​ឆ្នាំមុនៗ ហើយ​លោក​ក៏​សប្បាយចិត្ត​ពេល​ឃើញ​អ្នក​មក​ទស្សនាជ​ច្រើន​បែបនេះ​។ អធិការនគរបាល​ឃុំ​ធា​យ​រូប ក៏បាន​សំណូមពរ​ឲ្យ​អ្នក​មក​ទស្សនា​ចូលរួម​គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ទាំងអស់គ្នា​។​
 
​កញ្ញា ភី ធា​រី បានមក​ទស្សនា​នៅ​តំបន់​បឹង​ស្នេហ៍​នេះ រយៈពេល​បី​ថ្ងៃ បាន​រៀបរាប់ថា​៖ ខ្ញុំ​សប្បាយរីករាយ​ដែល​បាន​ទស្សនា​នៅ​តំបន់​នេះ​ព្រោះ​អាច​ហែល​ទឹកបាន និង​មើល​ថ្ងៃ​រៀប​លិច​យ៉ាង​ស្រស់ស្អាត​ផងដែរ​។ ចំណែក​លោក ពេជ្រ វីន ភ្ញៀវទេសចរ​មក​ទស្ស​នា​នៅ​តំបន់​នេះ បាន​រៀបរាប់ថា សប្បាយ​ណាស់ ទឹក​ក៏​ត្រជាក់ និង​សំណូមពរ​ឲ្យ​អ្នក​ដែល​មក​ទស្សនា​និង​បរិភោគ​អាហារ​នៅទីនេះ​ចូលរួម​ថែរក្សា​បរិស្ថាន ដោយ​ចោល​សំរាម​ក្នុង​ធុងសំរាម​ឲ្យ​បានល្អ​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ពី​ទំ​បន់​បឹង​ស្នេហ៍​ដូចតទៅ​៖​




















Tag:
 ​ទេសចរ​
 ​ បឹង​ស្នេហ៍​
© រក្សាសិទ្ធិដោយ thmeythmey.com