ONE Championship
កីឡាជាតិ
ជាតិ
អ្វី​នៅ​ពីក្រោយ​ការប្ដូរ​ក្បាច់​ប្រយុទ្ធ​របស់ ឡុង សុ​ភី ក្រោយ​ឈ្នះ​ខ្សែក្រវាត់​និង​ប្រាក់រង្វាន់​៤​ពាន់​ដុល្លារ​
27, Sep 2019 , 9:29 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​ជើង​ខ្លាំង​ជំនាញ​កែង និង ជង្គង់ ឡុង សុ​ភី បាន​ប្ដូរ​ក្បាច់​ប្រយុទ្ធ​សឹងតែ ១០០​ភាគរយ ពេល​យកឈ្នះ រឿង សោ​ភ័​ណ្ឌ​ដោយ​ពិន្ទុ ក្នុងជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់ ៦៩​គីឡូក្រាម​កាល​ថ្ងៃទី ១៤ កញ្ញា នៅ​សង្វៀន CNC ដោយ​ទទួលបាន​ប្រាក់រង្វាន់ ៤០០០ ដុល្លារ​អាមេរិក​។​



​លោក ឡុង សាល​វ័​ន្ត ដែលជា​បងប្រុស​បង្កើត និង គ្រូបង្វឹក​ផ្ទា​ស់​ផង​នោះ បាន​ថ្លែងថា​៖«​សុ​ភី ឥឡូវ​ដ្បិតតែ​វ័យ​កាន់តែ​ចាស់ ប៉ុន្តែ រូបគេ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​។ ពេល​យើង​ឈ្នះ រឿង សោ​ភ័​ណ្ឌ ដូច​ឃើញ​ហើយ គេ​មិន​ប្រើតែ​ជង្គង់ និង កែង​ច្រើន​ទេ ប៉ុន្តែ​ប្ដូរ​កណ្ដាប់​ច្រើន​វិញ​។ កណ្ដាប់ដៃ​ផង ជង្គង់ និង​កែង ដែល​ពូក​ស្រាប់ គឺ​ធ្វើ​ឲ្យ​ដៃគូ​លំបាក​។ យើង​ហ្វឹកហាត់​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​ដែល​យើង​ប្រឈម​»​។​



​ឡុង សុ​ភី ជា​កីឡាករ​ជើងចាស់​មានបទពិសោធន៍​ស្ថិតក្នុង​វ័យ ៣១ ឆ្នាំ​នាពេល​បច្ចុប្បន្ន ហើយ​ប្រឡូក​ការប្រកួត​តាម​កម្មវិធី និង លើស​ង្វៀន​ទូរទស្សន៍​មិនតិចជាង ៦០០ ដងនោះ​ឡើយ ក្នុង​រយៈពេល ១៥ ឆ្នាំ​នៃ​អាជីព​ឈឺ​សាច់​មកនេះ​។  បន្ទាប់ពី​ឈ្នះ​ខ្សែក្រវាត់​ថ្មីៗ​នេះ អ្នក​ប្រដាល់​មកពី​ខេត្តបាត់ដំបង​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ស្រា​សាច់ដុំ​, Gold Region,  ឈ្នះ​ប្រាក់រង្វាន់​ពី​ធនាគារ​, K-Cement  និង ឈ្នះ​មេដាយមាស​ជាច្រើន​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ​។ ក្រៅពីនោះ សុ​ភី មានបទពិសោធន៍​ច្រើន​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ Thai Fight , កម្មវិធី​អន្តរជាតិ​ក្នុងស្រុក និង កម្មវិធី​លំដាប់​ពិភពលោក ONE: CHAMPIONSHIP  នា​ឆ្នាំ ២០១៣​ដែលជា​ការប្រកួត​ក្បាច់គុន​ចម្រុះ​។​

​គ្រូបង្វឹក ឡុង សាល​វ័​ន្ត បាន​រៀបរាប់​ទៀតថា ៖« សុ​ភី ឥឡូវ​រឹតតែ​បុក​ហាត់​ជាង​មុន​ខ្លាំង ហើយ​ការប្រកួត​ក៏​ឡើង​កម្រិត​អីចឹង​ដែរ​។  គេ​មាន​កម្មវិធី​វ៉ៃ​ខ្សែក្រវាត់​នៅ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​។ ហើយ​កាល​ថ្ងៃអាទិត្យ​នេះ​ប្រកួត​ទី​១​ទើប​ឈ្នះ​កីឡាករ​ថៃ ផេ​ត​ឧ​ប៊ុន ក្នុង​កម្មវិធី​ខ្សែក្រវាត់​»​។ គ្រូបង្វឹក​មកពី​សាល​វ័​ន្ត​កីឡា​សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​បង្ហាត់ សុ​ភី តាមរបៀប​ផ្សេងគ្នា​ពេល​ជួប​គូប្រកួត​ម្នាក់ៗ​។ កីឡាករ​ផ្សេង​យើង​ត្រូវ​បុក​ហ្វឹកហាត់​ក្បាច់​ផ្សេងគ្នា​ដែរ​»​។​

​គួរ​ដឹងថា នី សុ​ភី ធ្លាប់​ឡើង​សង្វៀន ONE បាន​ម្ដង​កាល​៦​ឆ្នាំមុន​បន្ទាប់ពី​ហ្វឹកហាត់​ក្បាច់​ឃ្លេ ក្បាច់​កាច់ និង ចំបាប់​បាន​ត្រឹម ២ សប្ដាហ៍​ប៉ុណ្ណោះ​(​ក្បាច់គុន MMA)​។ កាលនោះ ឡុង សុ​ភី ចាញ់​កីឡាករ​ឥណ្ឌូណេស៊ី Max Metino ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ​។ ទោះជា​បែបណា​ក្ដី សុ​ភី ចង់​ឡើង​ប្រកួត​នៅ​សង្វៀន​ជាថ្មីទៀត​បើសិន​គេ​ផ្ដល់ឱកាស​ក្នុង​កម្មវិធី​ប្រកួត Kickboxing វិញ ព្រោះ​រូបគេ​មានគុន​ខ្មែរ​ជា​គ្រឹះ​រួចស្រេច​ទៅហើយ​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​

© រក្សាសិទ្ធិដោយ thmeythmey.com