«​ស្លៀក​ខ្លី​ទៅ​វត្ត​» មិន​ធ្វើ​ឲ្យ​សីលធម៌​ខ្មែរ​ធ្លាក់ចុះ តែ​ប៉ះពាល់​តម្លៃ​បុគ្គល​ខ្លួនឯង​?
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
បុណ្យភ្ជុំបិណ្ឌ
២៥ខេត្ត/រាជធានី
«​ស្លៀក​ខ្លី​ទៅ​វត្ត​» មិន​ធ្វើ​ឲ្យ​សីលធម៌​ខ្មែរ​ធ្លាក់ចុះ តែ​ប៉ះពាល់​តម្លៃ​បុគ្គល​ខ្លួនឯង​?
29, Sep 2019 , 10:39 am        
រូបភាព
ភ្នំពេញ​៖ ការ​ស្លៀក​សម្លៀកបំពាក់​ខ្លី​ទៅ​វត្ត​របស់​បុគ្គល​មួយចំនួន ជាពិសេស​យុវជន មិនត្រូវ​បាន​លោក សំបូរ មា​ណ្ណា​រ៉ា មើលឃើញថា អាចធ្វើ​ឲ្យ​សីលធម៌​ខ្មែរ​ធ្លាក់ចុះ​នោះទេ ពោលគឺ​លោក​សាស្ត្រាចារ្យ យល់ថា ការ​ស្លៀក​ខ្លី​ទៅ​វត្ត នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​បុគ្គល​ខ្លួនឯង​ទៅវិញ​។ សាស្ត្រាចារ្យ​ផ្នែក​វប្បធម៌​និង​ប្រវត្តិសាស្ត្រ រូបនេះ អះអាង​៖«​បើ​យើង​និយាយ​ពី​តម្លៃ​នៃ​សីលធម៌ វា​មិន​អាចធ្វើ​ឲ្យ​សីលធម៌​ខ្មែរ​ធ្លាក់ចុះ​ទេ ក៏ប៉ុន្តែ វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ខ្លួនឯង​ផ្ទាល់​។ មនុស្ស​ខ្មែរ​យើង​មានតម្លៃ​ខាង​វប្បធម៌​ប្រពៃណី ការ​ស្លៀក​សម្លៀកបំពាក់​ហ្នឹង​ទាំងអស់គ្នា​ហើយ ប៉ុន្តែ មាន​មួយចំនួន​តូច​ណាមួយ​នោះ ដែល​ពួកគាត់​ស្លៀកពាក់​មិន​សមរម្យ​តាម​បែបបទ​ហ្នឹង គេ​ហៅថា មនុស្ស​ខុសគេ​»​។ ផ្ទុយទៅវិញ ឪពុកម្តាយ គឺជា​បុគ្គល​ដ៏​សំខាន់​នៅក្នុង​ការអប់រំ​ទូន្មាន​កូនចៅ ឲ្យ​យល់ដឹង​អំពី​ទំនៀម​ទំលាប់​នៃ​ការ​ស្លៀកពាក់​ឲ្យ​បាន​សម​រ្យ​។ លោក​សាស្ត្រ​ចា​រ្យ មា​ណ្ណា​រ៉ា ពន្យល់​យ៉ាង​ដូច្នេះ​។



​តើ​ការ​ស្លៀកពាក់​ខ្លី​ទៅ​វត្ត ពិតជា​មិន​ធ្វើ​ឲ្យ​សីល​ធ៌​ខ្លែ​រ​ធ្លាក់ចុះ​មែនឬ​? ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រ​ចា​រ្យ​ផ្នែក​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដូចតទៅ​៖





© រក្សាសិទ្ធិដោយ thmeythmey.com