អន្តរជាតិ
អូស្ត្រាលី នូវែលសេឡង់ និងអង់គ្លេសជាគោលដៅរស់នៅឈានមុខគេសម្រាប់ពលរដ្ឋអាហ្វ្រិកខាងត្បូង
× ជនជាតិអាហ្វ្រិកខាងត្បូង កាន់តែច្រើនឡើង បានជ្រើសរើសយកការរស់នៅក្រៅប្រទេស ដើម្បីធ្វើការងារ និងសាងសុភមង្គលគ្រួសារ។ លោក Bernhard Smuts តាមរយៈគេហទំព័រ wheredidwego.com របស់ខ្លួន បានបង្ហាញតួលេខពលរដ្ឋអាហ្វ្រិកខាងត្បូង ដែលបានចេញទៅក្រៅប្រទេសនារយៈពេល១២ខែចុងក្រោយនេះ។
ក្នុងចំណោមពលរដ្ឋអាមេរិកខាងត្បូងជាង៣០០០នាក់ ដែលបានចាកចេញពីប្រទេសនាអំឡុងពេល១ឆ្នាំចុងក្រោយ តួលេខនៅអូស្ត្រាលី មានចំនួនច្រើនជាងគេ ពោលគឺជិត៥៥០នាក់ បន្ទាប់មកមាននូវែលសេឡង់ និងចក្រភពអង់គ្លេស ដែលមានជាង៥០០នាក់រៀងៗខ្លួនផងដែរ។
ប្រទេសផ្សេងទៀតដែលពលរដ្ឋអាហ្វ្រិកខាងត្បូងទៅរស់នៅរួមមាន កាណាដា សហរដ្ឋអាមេរិក ហូឡង់ អៀរឡង់ អាល្លឺម៉ង់ និងអារ៉ាប់រួមអេមីរ៉ាត។ កាតា ព័រទុយហ្គាល់ តៃវ៉ាន់ កូរ៉េខាងត្បូង បារាំង ស្វីស ម៉ូរីស ស៊ុយអែត ចិន ន័រវេស ប៉ាណាម៉ា ហុងកុង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត បែលហ្សិក ម៉ាលតិ៍ វៀតណាម ដាណឺម៉ាក និងណាមីប៊ី ក៏មានជនជាតិអាហ្វ្រិកខាងត្បូង ជ្រើសរើសជាទីតាំងរស់នៅចិញ្ចឹមជីវិតច្រើនផងដែរ។
ក្រៅពីសិង្ហបុរី និងថៃ តំបន់អាស៊ីអាគេ្នយ៍ផ្សេងទៀត រួមមាន ឥណ្ឌូណេស៊ី ព្រុយណេ កម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន ក៏មានជនជាតិអាហ្វ្រិកខាងត្បូងផងដែរ ដោយគ្រាន់តែឱកាសការងារ និងការរស់នៅមិនសូវអំណោយផលសម្រាប់ពួកគេ។
អូស្ត្រាលី នូវែលសេឡង់ និងចក្រភពអង់គ្លេស ត្រូវបានពលរដ្ឋអាហ្វ្រិកខាងត្បូង ចាត់ទុកជាឋានសួគ៌ ដោយសារពួកគេ មានឱកាសច្រើនប្រកបការងារទាំងប្រុសទាំងស្រី និងជាទឹកដី ដែលកូនៗរបស់ពួកគេអាចទទួលបានការអប់រំកម្រិតខ្ពស់។
តួលេខបានបង្ហាញផងដែរថា ពលរដ្ឋអាហ្វ្រិកខាងត្បូង មួយចំនួនធំៗ ធ្វើការនៅក្រៅប្រទេស ដោយប្រើប្រាស់មុខជំនាញព័ត៌មានវិទ្យា (IT)៕
Tag:
អាហ្វ្រិកខាងត្បូង
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com