ជាតិ
កំពត ទី​សប្បាយ​រសាយ​ទុក្ខ​!
29, Sep 2019 , 2:59 pm        
រូបភាព
ដោយ:
កំពត ទី​សប្បាយ​រសាយ​ទុក្ខ​!
​បទ បន្ទោលកាក​

-​ជាប់​ឈ្មោះរ​សឯក​    ​ថែម​ក្លិន​ឈ្ងុយ​ប្លែក​អស្ចារ្យ​
​ចុងភៅ​គេ​ថា     ​ម្រេច​កំពត​ណា​មាន​ជាតិ​។​
-​អឺរ៉ុប​បារាំង​    ​ពិត​ពេញចិត្ត​ខ្លាំង​តាំង​ព្រាត​
​ម្រេច​តំណាង​ជាតិ     ​GI បាន​ទៀត​ល្បី​ណាស់​។​
-​ទុរេន​សាវម៉ាវ​         ​ដូង​ដឹក​ទាំង​បាវ​មិន​ខ្វះ​
​ប៉េងប៉ោះ​ពោត​ឆ្លាស់     ​ស្រូវ​ក៏​មិន​ខ្វះ​គ្រប់​ស្រុក​។​
-​ភ្ញៀវ​ពី​ជិត​ឆ្ងាយ     ​ដើរលេង​សប្បាយ​ឆ្ងាយ​ស្មុគ​
​បូកគោ​ភ្នំ​ស្តុក​    ​    ​ភ្ញៀវ​ឡើង​អែអុក​មិន​ស្ងាត់​។​
-​គយគន់​សមុទ្រ​    ​ខ្យល់​បរិសុទ្ធ​បក់​ផាត់​
​មាន​ទាំង​សួនសត្វ​    ​ព្រឹក្ស​ព្រៃ​ស្រងាត់​ស្រណោះ​។​
-​កំពត​ក្រុង​ចាស់​    ​មាន​សព្វ​មិន​ខ្វះ​អ្វី​សោះ​
​សួនច្បារ​ផ្កា​ស្រស់​    ​បាត់​សោះកក្រោះ​បាន​ដល់​។​
-​មើល​អគារ​ចាស់​    ​ស្នាដៃ​ល្អល្អះ​សកល​
​បារាំង​បន្សល់​    ​    ​បាន​មើល​នឹក​ដល់​អតីត​។​
-​កំពត​ស្វាគមន៍​    ​ភ្ញៀវ​ទាំង​តូចធំ​ស្មោះ​ពិត​
​ក្នុង​ក្រៅ​ឆ្ងាយ​ជិត​    ​ដល់​កំពត​ពិត​ទុក្ខ​ស្បើយ​។​
​មាន​ផែ​លំដាប់​    ​ផ្លូវ​សង់​ស្រួល​ស្រាប់​រួចហើយ​
​មិនយូរ​ទៀតឡើយ     ​កំពត​ដល់ត្រើយ​ថ្កើង​ទ្វេ​៕




© រក្សាសិទ្ធិដោយ thmeythmey.com