អ្នកស្រី ជិត សា​វេត វេច​នំអន្សម​លាយ​ជាមួយ​វល្លិ​«​អញ្ជ័ន​»
ជាតិ
បុណ្យភ្ជុំបិណ្ឌ
អ្នកស្រី ជិត សា​វេត វេច​នំអន្សម​លាយ​ជាមួយ​វល្លិ​«​អញ្ជ័ន​»
27, Sep 2019 , 1:14 pm        
រូបភាព
​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ អ្នកស្រី ជិត សា​វេត  បាន​វេច​នំអន្សមចេក​-​ជ្រូក ដោយមាន​លាយ​ជាមួយ​វល្លិ​« អញ្ជ័ន​»​។ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ បាត់ដំបង ស្ត្រី​វ័យ​៥៤​ឆ្នាំ​រូបនេះ វល្លិ​« អញ្ជ័ន​»​មាន​ផ្កា​ពណ៌​ស្វាយ ដែល​ក្រៅពី​អាច​លាយ​ជាមួយ​ម្សៅ ឬ​អង្ករ និង​របស់​ផ្សេងៗ​ដើម្បី​ជា​ពណ៌​បាន ផ្កា​វល្លិ​« អញ្ជ័ន​»​ក៏​ជា​ថ្នាំបុរាណ​ខ្មែរ សម្រាប់​បណ្តេញ​ជាតិពុល​ក្នុង​ថ្លើម ព្យាបាល​ជំងឺ​ក្អក ក្តៅ​ក្នុង និង​នោម​ទាស​ជាដើម​។​



​នេះ​ជា​លើកទីមួយ ដែល អ្នកស្រី​សម្រេចចិត្ត​យក​ផ្កា​វល្លិ​«​អញ្ជ័ន​» ចម្រាញ់​ជា​ទឹក យកមក​ឆា​លាយ​ជាមួយ​អង្ករដំណើប សម្រាប់​វេច​នំ ដើម្បី​បង្កើន​សោភ័ណភាព​នំ​។ ។ អ្នកស្រី​ពន្យល់​ដូច្នេះ​៖«​កន្លងមក​ខ្ញុំ​យកតែ​ផ្កា​នេះ ហាល​ឲ្យ​ស្ងួត​ទុក​ឆុង​ជា​តែ​ហូប​ប្រចាំថ្ងៃ​សម្រាប់​បណ្តេញ​ជាតិពុល​ក្នុង​ថ្លើម នោម​ទាស ក្តៅ​ទឹក និង​ក្អក​តិចតួច​។ ខ្ញុំ​មិនដែល​យក​ផ្កា​នេះ​មក​លាយ​សម្រាប់ធ្វើ​នំចំណី​នោះទេ ទើបតែ​រដូវ​ភ្ជុំ​ឆ្នាំនេះ​ទេ កូនៗ​ឃើញ​វល្លិ​ផ្កា​ដុះ​ច្រើនជាង​រាល់​ឆ្នាំ​នៅមុខ​ផ្ទះ បាន​ពួកគាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​នំអន្សម​ជាមួយ​ទឹក​ផ្កា​វល្លិ​អញ្ជ័ន​នេះ​» នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី ជិត សា​វេត ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​២៧​កញ្ញា​នេះ​។​


រូប ផ្តល់ដោយ លោក​ ដិប ចន្ទតារា

​អ្នកស្រី បន្ថែមថា  នំអន្សម​មាន​រសជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ គឺ​អាស្រ័យ​លើ​អ្នក​វេច​។ ចំណែកឯ​ដែល​ធ្វើ​លាយ​ជាមួយ​ផ្កា​វល្លិ​នេះ  វា​គ្រាន់តែ​បន្ថែម​ឲ្យ​មាន​ពណ៌​ស្អាត​ប្លែក​ប៉ុណ្ណោះ​៕

រូប ផ្តល់ដោយ លោក​ ដិប ចន្ទតារា៖















Tag:
 នំអន្សម​
 ​ភ្ជុំបិណ្ឌ​
 ​អន្សម​
© រក្សាសិទ្ធិដោយ thmeythmey.com