អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
រដ្ឋាភិបាល នឹង​អភិវឌ្ឍ​ទ្យា​ន​ជាតិ​«​ភ្នំ​បូកគោ​»​ឲ្យ​ក្លាយជា​ទីក្រុង​ទំនើប​
27, Sep 2019 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ទេសចរណ៍វប្បធម៌ ដែលមាន​ប្រាង្គ​ប្រាសាទ​នានា កម្ពុ​ជាមាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន ដែល​ស្រស់ត្រកាល​តួយ៉ាង​ភ្នំ​បូកគោ​។ មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តកំពត ភ្នំ​បូកគោ​ត្រូវបាន​ទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​កោតស្ញប់ស្ញែង ដោយសារតែ​សម្រស់​បែប ធម្មជាតិ​ដ៏​ស្រស់ស្អាត​របស់​វា​។​

​តាមរយៈ​វគ្គ​សិក្ខាសាលា​នៅក្នុង​ខែសីហា​កន្លងទៅ  រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់​ឧទ្យាន​ជាតិ ភ្នំ​បូកគោ ឲ្យ​ទៅជា​ទីក្រុង​ឆ្លាត​វៃ​មួយ​។ ស្រប​នឹង​ចក្ខុវិស័យ​នៃ​ឆ្នាំ​២០៣៥ ក្នុងការ​ប្រែក្លាយ​ទីក្រុង​នេះ​ឲ្យ​ទៅជា​ទីក្រុង​អភិវឌ្ឍន៍​ឆ្លាត​វៃ ទេសចរណ៍​បៃតង ធម្មជាតិ ដែលមាន​តែមួយ​ក្នុងប្រទេស​កម្ពុជា ទីក្រុង​នេះ​នឹងត្រូវ​បែងចែក​ជា ៨ ផ្នែក​ដូចខាងក្រោម​៖

•​    ​តំបន់​លំនៅដ្ឋាន មាន​ផ្ទៃដី​ទំហំ ៣,៣៩០ ហិច​តា ដែល​ស្មើនឹង ៣៧.៨៥% នៃ​ផ្ទៃដី ដែល​អាច​សាងសង់​បាន​
•​    ​តំបន់​ពាណិជ្ជកម្ម មាន​ផ្ទៃដី ៨២១ ហិច​តា ដែល​ស្មើនឹង ៩.១៧%
•​    ​តំបន់​ចម្រុះ មាន​ផ្ទៃដី ៣៨០ ហិច​តា ស្មើនឹង ៤.២២%
•​    ​តំបន់​ដឹកជញ្ជូន មាន​ផ្ទៃដី ៦៤៤ ហិច​តា ស្មើនឹង ៧.១៧%
•​    ​តំបន់​ទេសចរណ៍ មាន​ផ្ទៃដី ៨៥៦​ហិច​តា ស្មើនឹង ៩.៥៦%
•​    ​តំបន់​រដ្ឋបាល និង​សេវាសាធារណៈ មាន​ផ្ទៃដី ៩៩៥​ហិច​តា ស្មើនឹង ១១.១១%
•​    ​តំបន់​លំហ​សាធារណៈ និង​ផ្ទៃ​បៃតង មាន​ផ្ទៃដី ១,១០២ ហិច​តា ស្មើនឹង ១២.៣០%
•​    ​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស មាន​ផ្ទៃដី ៦៣៧ ហិច​តា ស្មើនឹង ៧.១១%​។​

​ទីក្រុង​ទេសចរណ៍ និង​លំនៅដ្ឋាន​បូកគោ​គ្រប់​ដណ្តប់​លើ​ផ្ទៃក្រឡា​ប្រមាណ ៥ ភាគរយ នៃ​ទំហំ​ឧទ្យាន​ជាតិ​បូកគោ ១៥៤,៤៥៨ មែ​៉​ត្រ​ការ៉េ​។​

​ការបែងចែក​នេះ អនុវត្ត​ទៅតាម​ប្លង់គោល​នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ហើយ​ការ​ប្រែក្លាយ​ឧទ្យាន​ជាតិ​ភ្នំ​បូកគោ​នេះ​ឲ្យ​ទៅជា​ទីក្រុង​អភិវឌ្ឍន៍​វៃឆ្លាត​នោះ គឺមាន​ការចូលរួម​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍​ឯកជន ប្រជាពលរដ្ឋ រដ្ឋ និង​ដៃគូ​អន្តរជាតិ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តម្លៃ​ដី​ខេត្តកំពត​បាន​កើនឡើង​ខ្ពស់​ជា​លំដាប់ ដី​តំបន់ភ្នំ ដី​ជុំវិញ​ខេត្តកំពត ក្នុង​រង្វង់ ២០ គីឡូម៉ែត្រ ដី​មាត់សមុទ្រ និង​ដី​តាម​ដងព្រែក​កំពត​សុទ្ធ​តែមាន​សក្តានុពល​ស​ម្រា​ប់​វិស័យ​ទេ​ចរណ៍​៕

© រក្សាសិទ្ធិដោយ thmeythmey.com