ជាតិ
ផ្អាកចរាចរណ៍​ក្នុង​ក្រុង​ប៉ោយប៉ែត បណ្តោះអាសន្ន​ក្រោយ​បាក់​ទំនប់​ទឹកអូរ​ខៃ​ដន​
27, Sep 2019 , 3:52 pm        
រូបភាព
រូបពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន
​អាជ្ញាធរ​បាន​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន នៅត្រង់​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចំណុច​ត​PK394+900 ដល់  396+600 ក្នុងភូមិ​អូរ​ខៃ​ដន  សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  បន្ទាប់ពី​ទំ​បន់​អូរ​ខៃ​ដន បាន​បាក់​ធ្លាយ​ទឹក ធ្វើ​ឲ្យ​ទឹក​ហូរ​លិច​ផ្លូវ​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​សច​ក្តី​ជូន​ដឹ​ណឹ​ង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​រសៀល​ថ្ងៃទី​២៧​កញ្ញា​នេះ​។ 



​ក្រសួង​សាធារណការ​បញ្ជាក់ទៀតថា​ការផ្អាក​ចរាចរណ៍​នេះ  គឺ​ដើម្បី​ការងារ និង​ថែរក្សា​ផ្លូវ​ប្រើប្រាស់​ឲ្យ​បានយូរ កុំ​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​រង់ចាំ​ស្ថានភាព​ទឹក​ស្រក់​មាន​លក្ខណៈ​ល្អប្រសើរ ទើប​បើក​ឲ្យ​ចរាចរណ៍​ជាធម្មតា​វិញ​៕​

Tag:
 ​ទំនប់​អូរ​ខៃ​ដន
  ផ្លូវជាតិ​លេខ​៥
© រក្សាសិទ្ធិដោយ thmeythmey.com