អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ទិញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​៨​គ្រឿង តម្លៃ​៣៨១​លាន​ដុល្លារ​ពី​អាមេរិក​
28, Sep 2019 , 11:29 pm        
រូបភាព
ដោយ:
​សហរដ្ឋអាមេរិក បាន​លក់​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន​ស្រាល​៨​គ្រឿង និង​ឧបករណ៍​យោធា​ផ្សេងទៀត ដែល​ស្មើនឹង ១២​ពាន់​បាត ឬ ៣៨១,៩​លាន​ដុល្លារ​ដល់​ប្រទេស​ថៃ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អាមេរិក​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នៃ​ក្រសួងការបរទេស​អាមេរិក កាលពី​ថ្ងៃ​២៥ កញ្ញា បញ្ជាក់​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ AH61 ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Boeing ទាំង​៨​គ្រឿង​នេះ នឹង​ជំនួស​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ Cobra AH-1F ចាស់ ៧​គ្រឿង របស់​កងទ័ព​ភូមិន្ទ​ថៃ​។  
 
​ក្រៅពី​ការបញ្ជាទិញ​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​នេះ កិច្ចព្រមព្រៀង​តម្លៃ ៤០០​លាន​ដុល្លារ​នេះ ក៏​រាប់បញ្ចូល ក្បាល់​គ្រាប់​សម្រាប់​សព្វាវុធ​ថៃ ដូចជា មី​ស៊ី​ល AGM-114 Hellfire ប្រឆាំង​រថ​គ្រោះ ចំនួន​៥០​គ្រាប់​, រ៉ុក្កែត​ស៊េរី​ទំនើប ២០០​ដើម និង​កាំភ្លើង Hydra ៧០​ដើម​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ដោយ​ដកស្រង់​ខ្លឹមសារ​ពី​សេចក្តីថ្លែងការណ៍​នេះ កាំភ្លើងយន្ត​ល្បឿន​លឿន​ចំនួន​១០​ដើម និង​កាំភ្លើងយន្ត​ទម្ងន់​ធ្ងន់​ចំនួន ៤​ដើម ក៏មាន​ក្នុង​កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ​ផងដែរ​។ ហើយ​ក៏មាន​ផងដែរ ប្រព័ន្ធ​រ៉ា​ដា​តាមដាន​ដែនអាកាស​, ប្រព័ន្ធ​ទាក់ទង និង​ឧបករណ៍​នាំ​ផ្លូវ​សម្រាប់​ឧទ្ធម្ភាគចក្រ​ថ្មី​ខាងលើ និង​វ៉ែនតា​មើល​ពេលយប់​ចំនួន ២០ ឈុត​ទៀតផង​៕

Tag:
 ឧទ្ធម្ភាគចក្រ
  ថៃ
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com