រថយន្ត
អន្តរជាតិ
​ព្រឹត្តិការណ៍​យានយន្ត Auto Show ធំៗ​ចំនួន​១០​នៅលើ​ពិភពលោក​
30, Sep 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រៅពី​ការជួបជុំ​ក្រោម​ប្រធានបទ​ផ្សេងៗ បណ្តា​សហគ្រាស​យានយន្ត ក៏ដូចជា​ក្រុម​អ្នក​ស្រឡាញ់​រថយន្ត​នៅ​ទូទាំង​ពិភពលោក​ក៏មាន​ជំនួប​ប្រចាំឆ្នាំ​របស់ខ្លួន​ផងដែរ​។ ព្រឹត្តិការណ៍​ទាំងនេះ ផ្តល់ឱកាស​ផ្នែក​ពាណិជ្ជកម្ម ការផ្លាស់ប្តូរ​យោបល់ ក៏ដូចជា​ការរៀបចំ​ពិធីជប់លៀង​ផ្សេងៗ​។​



​ខាងក្រោម​នេះ ជា​ព្រឹត្តិការណ៍ Auto Show ដ៏​ធំ​ចំនួន​១០​នៅលើ​ពិភពលោក​៖
១. Frankfurt Motor Show ចាប់ផ្តើម​តាំងពី​ឆ្នាំ​១៨៩៧ ដែល​រៀបចំឡើង​នា​អំឡុង​ខែកញ្ញា នៅ​ក្រុង Frankfurt និង​ក្រុង Hanover ប្រទេស​អាល្លឺម៉ង់​។ មុន​ឆ្នាំ​១៩៩១ ព្រឹត្តិការណ៍​នេះ រៀបចំ​នៅតែ​ក្រុង Frankfurt ប៉ុណ្ណោះ​។​



២. Woodward Dream Cruise មានកំណើត​តាំងពី​ឆ្នាំ​១៨៤៨​មកនេះ និង​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​ទី​បី​នៃ​ខែសីហា នៅ​រដ្ឋ Michigan សហរដ្ឋអាមេរិក​។



៣. Auto Shanghai ចាប់ផ្តើម​ឡើង​នៅ​ឆ្នាំ​១៩៨៥ ព្រឹត្តិការណ៍​ត្រូវ​រៀបចំឡើង​ពីរដង​ក្នុង​១​ឆ្នាំ នៅ​មជ្ឈមណ្ឌល National Center for Exhibition and Convention ក្រុង​សៀង​ហៃ ប្រទេស​ចិន​។



៤. International Geneva Motor Show ប្រព្រឹត្តទៅ​នៅ រៀងរាល់ខែ​មិនា នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​១៩០៥​។



៥. Paris Motor Show ដំណើរការ​ពីរលើក​ក្នុង​១​ឆ្នាំ ដែល​ផ្តួចផ្តើម​ដោយ​លោក Albert de Dion កាលពី​ឆ្នាំ​១៨៩៨​។ ព្រឹត្តិការណ៍​ដំណើរការ​នៅ​ក្រុងប៉ារីស ប្រទេស​បារាំង នា​អំឡុង​ខែតុលា​។​



៦. Pebble Beach Car Week (Pebble Beach Concours d'Elegance) ត្រូវ​ចាត់ទុកជា​ជំនួប​ប្រចាំឆ្នាំ​របស់​អ្នកមាន និង​អ្នកល្បីៗ​ដើម្បី​បង្អួត​រថយន្ត​ខ្លួន​នៅ​តំបន់ឆ្នេរ Pebble Beach រដ្ឋ California សហរដ្ឋអាមេរិក ដោយ​ចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ​១៩៥០​មក​។​



៧. Goodwood Festival of Speed ប្រព្រឹត្ត​ទៅជា​រៀងរាល់ឆ្នាំ នៅ West Sussex ប្រទេស​អង់គ្លេស​នា​អំឡុង​ខែមិថុនា និង​កក្កដា​។ នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​អ្នកប្រើប្រាស់​រថយន្ត​ល្បឿន​លឿន រថយន្ត​ប្រណាំង​នៅ​អង់គ្លេស​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។​




៨. Chicago Auto Show ដំណើរការ​ជា​រៀងរាល់ឆ្នាំ​នៅ​ខែ​មិនា ចាប់តាំងពី​ឆ្នាំ​១៩០១​មក នៅ​ក្រុង Chicago រដ្ឋ IIIinois សហរដ្ឋអាមេរិក​។​



៩. North American International Auto Show ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​អាមេរិក​ខាងជើង ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុង Detroit រដ្ឋ Michigan ចាប់ពី​ឆ្នាំ​១៩៨៩​មក​។​



១០. Tokyo Motor Show ជា​ព្រឹត្តិការណ៍​រថយន្ត​ដ៏​ធំ​នៅ​អាស៊ី ដែល​ចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ​១៩៥៤​មក​។ នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​បណ្តា​ក្រុមហ៊ុន​យានយន្ត​ជប៉ុន​ផងដែរ​៕




© រក្សាសិទ្ធិដោយ thmeythmey.com