កំណាព្យ
ជាតិ
ព្រះវិហារ ធារកំណប់ពាន់លានរង់ចាំតែច្នៃ
× បទ ពាក្យ៨
-ប្រាង្គខ្ពស់លលៃផុតព្រៃព្រឹក្សា ប្រាសាទតាថាថាងថែទុកមក
ព្រះវិហារទោះមារធ្លាប់លួចយក ខ្មែរបានមកវិញក្រោយមារចាញ់ក្តី។
-លោកតាឌីមេទ័ពខ្លាំងពូកែ ថែដីខ្មែរមិនឲ្យបាត់បង់អី
UNESCO គាំទ្រខ្មែរប្រុសស្រី ប្រាសាទល្បីក្លាយជាទ្រព្យលោកា។
-នឹកឃើញទេរឿងនេះខ្មែរគ្រប់គ្នា ព្រះវិហារជាទ្រព្យគាប់អស្ចារ្យ
រីឈ្មោះខេត្តត្រដែតមិនធម្មតា ការសិក្សាឃើញថាស្តុកស្តមក្រៃ។
-ទាំងព្រឹក្សាអស្ចារ្យរ៉ែក្នុងដី ដែកមាសក្តីពាន់លានបើយកច្នៃ
រុក្ខផលសោតផ្តល់ផលរាល់ថ្ងៃ សម្បត្តិថ្លៃប្រាសាទទូលបុរាណ។
-កោះកេរ្តិ៍អតីតរាជធានីខ្មែរ អ្នកបួសថែព្រះខាន់ឬបាកាន
ភ្នំព្រលានប្រាសាទខ្លាទីស្ថាន ដីដិតដានប្រវត្តិមករយឆ្នាំ។
-ព្រះនិមិត្មគិតដល់ចង់ស្គាល់ស្តែង ធម្មជាតិតែងទឹកធ្លាក់ទាក់ថ្មចាំ
ភ្ញៀវប្រុសស្រីកម្សាន្តភ្ជុំចូលឆ្នាំ ជ័យសែនចាំឆែបជុំសង្គមថ្មី។
-រៀបរយរួចរាល់ស្គាល់តែរីករាយ ភ្ញៀវពីនាយមិនបាច់ត្រូវគិតអ្វី
សម្រាកសម្រានក្សាន្តទាំងប្រុសស្រី ព្រះវិហារថ្មីទាន់សម័យថ្កាន។
-លែងដូចមុនខ្លាចគ្រុនចាញ់ឈឺថ្កាត់ យប់លែងស្កាត់អាចណាត់ជួបគ្នាបាន
សេវាល្អទេសចរណ៍គ្មានរំខាន ដើរកម្សាន្តកុំភ្លេចព្រះវិហារ៕
© រក្សាសិទ្ធិដោយ thmeythmey.com