អន្តរជាតិ
តើ​ពាក្យ​«Cold»​និង​«Cool»​ខុសគ្នា​នៅពេលណា​?
30, Sep 2019 , 9:29 pm        
រូបភាព
​ពាក្យ «Cool» និង​ពាក្យ «Cold» នៅក្នុង​ភាសា​អង់គ្លេស​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បកស្រាយ​អំពី​សីតុណ្ហភាព​។ ប៉ុន្តែ​ពេលខ្លះ អត្ថន័យ​របស់​វា​ត្រូវបាន​អ្នក​និយាយ​ភាសា​អង់គ្លេស​មួយចំនួន​យល់ច្រឡំ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ការពន្យល់​បកស្រាយ​ដោយ​គេហទំព័រ differencebetween.net៖



Cold៖ បកស្រាយ​អំពី​អាកាសធាតុ ឬ​សី​តុ​ណ្ណ​ភាព​ត្រជាក់​ខ្លាំង​ជាពិសេស​នៅតាម​តំបន់​ដែល​ធ្លាក់​ទឹកកក​នៅ​រដូវរ​ងា​។ ភាគច្រើន គេ​ប្រើប្រាស់​ពាក្យ​មួយ​នេះ​នៅពេលដែល​សីតុណ្ហភាព​ធ្លាក់​ក្នុង​រង្វង់​សូន្យ​អង្សារ​សេ​។

Cool៖ ចំណែកឯ​ពាក្យ​នេះ​វិញ​ត្រូវបាន​គេ​ប្រើប្រាស់​នៅពេលដែល​អាកាសធាតុ​ឬ​សីតុណ្ហភាព​មាន​លក្ខណៈ​ត្រជាក់​ធម្មតា ឬ​មិនសូវ​ជា​ត្រជាក់​ខ្លាំង​។ ពាក្យ Cool គឺជា​ពាក្យ​ដែល​បង្ហាញ​ពី​លក្ខណៈ​ត្រជាក់ស្រាល​ជាង​ពាក្យ Cold ។ តែ​ពាក្យ Cool ក៏ត្រូវ​បាន​គេ​ប្រើប្រាស់​សំដៅ​ទី​លើ​អាកប្បកិរិយា​ឡូយ ទាន់សម័យ ឬ​ឆើតឆាយ​ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com