ជាតិ
សង្គមជាតិ
សាឡង់ដឹកខ្សាច់ ដែលកឿងជាប់ស្ពានព្រែកតាមាក់ ត្រូវបានយកចេញ រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានទាញសាឡង់ដឹកខ្សាច់ ដែលកឿងជាប់ស្ពានព្រែកតាមាក់ ចេញពីស្ពានបានសម្រេចហើយ នៅថ្ងៃទី៣០ កញ្ញានេះ។ មូលហេតុដែលក្រុមបច្ចេកទេស អាចអូសសាឡង់ចេញបាននេះ ដោយសារតែស្ថានភាពទឹកស្រកជាង២ម៉ែត្រ ។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក សុទ្ធាយុត្តិ ដែលបានស្រង់ពីមន្ត្រីជំនាញក្រសួង បាននិយាយថា ករណីសាឡង់ ដែលកឿងជាប់ស្ពានព្រែកតាមាក់នេះ វាបណ្ដាលឱ្យមានការខូចខាត ឬប៉ះពាល់ដល់ស្ពាននោះទេ។
គួរបញ្ជាក់ថា សាឡង់ដឹកខ្សាច់ប្រមាណ១ពាន់តោននេះ បានបើកទៅកឿងជាប់នឹងសរសរស្ពានព្រែកតាមាក់ កាលពីថ្ងៃទី៧ ខែកញ្ញា។ ក្រោយកឿងជាប់ស្ពាននេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង ចុះប្រតិបត្តិការទាញសាឡង់ចេញដែរ កាលពីថ្ងៃទី៨ ដល់១៥ កញ្ញា ប៉ុន្តែមិនអាចទាញចេញបានឡើយ ដោយសារកម្ពស់ទឹកឡើង៕
Tag:
សាឡង់ដឹកខ្សាច់
ស្ពានព្រែកតាមាក់
© រក្សាសិទ្ធិដោយ thmeythmey.com