ជាតិ
ភ្ជុំបិណ្ឌ​៖ សៀមរាប​មាន​កំណើន​ភ្ញៀវ​ជាតិ តែ​ភ្ញៀវ​បរទេស​ថយចុះ​ជាង​៣៧​ភាគរយ
30, Sep 2019 , 4:29 pm        
រូបភាព
​ភ្នំពេញ​៖ ខេត្តសៀមរាប នៅតែ​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បើទោះជា​កំណើន​ភ្ញៀវ​អន្តរជាតិ​ថយចុះ​ក៏ដោយ​។​



​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បញ្ជាក់ថា បុណ្យ​ភ្ជុំបិណ្ឌ​នេះ កំណើន​ភ្ញៀវទេសចរ​ទស្សនា​ខេត្តសៀមរាប​សរុប​ប្រមាណ ២៤៤,០៧៥​នាក់ កើនឡើង​ចំនួន​៥.០១​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨ ចំនួន ២៣២, ៤២២​។ បើតាម​លោក សេង​កាក់ ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​ខេត្តសៀមរាប មាន​ចំនួន ១៤,០៧៥ នាក់ ថយចុះ​ចំនួន​៣៧.២៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២២,៤២២​នាក់​។ រីឯ​ចំនួន​ភ្ញៀវទេសចរ​ជាតិ ដែល​បានមក​ទស្សនា​ខេត្តសៀមរាប​វិញ មាន​ចំនួន​២៣​ម៉ឺន​នាក់ កើនឡើង ៩.៥២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ មាន​ចំនួន​ត្រឹមតែ​២១​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​



​គួរ​បញ្ជាក់ថា រយៈពេល​៨​ខែ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,៥៥១,៨៣៦​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។ ចំណូល​ពី​ការលក់​សំបុត្រ មាន​ចំនួន ៦៩,៤៦៤,២១៧ ដុល្លារ ថយចុះ​១១.៨២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៨​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​ថ្ងៃទី ១ ខែកញ្ញា​កន្លងមក​៕











អត្ថបទទាក់ទង




Tag:
 ទេសចរណ៍​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com