ពីនេះ ពីនោះ
«ទាន»មានខ្លឹមសារខុសពី«ទៀន»ដូចម្តេច?
× ពាក្យ«ទាន»មានសូរសៀងស្រដៀងគ្នានឹងពាក្យ«ទៀន»ដែរ តែអត្ថន័យវិញគឺខុសគ្នាស្រឡះ។ នេះបើតាមវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត។
«ទាន»ជានិបាតសព្ទ មានន័យថា ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅកាន់អ្នកធំ(ក្រៅពីក្សត្រិយ៍)។ ឧទាហរណ៍៖ លោកអញ្ជើញទៅណាទាន, សូមទានមេត្តាប្រោស សូមទានមេត្តាជ្រាប សូមទានអភ័យទោស។
ម្យ៉ាងទៀត«ទាន»ជានាមសព្ទវិញ មានន័យថា អំណោយ,ការឲ្យ,អ្វីៗដែលគួរឲ្យ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន,ធ្វើទាន,បរិច្ចោគទាន,ចែកទាន,សូមទាន ឬសុំទាន,ទទួលទាន។
ដោយឡែក «ទៀន»ឬអាចសរសេរម្យ៉ាងទៀតថា«តៀន» សំដៅលើគ្រឿងសម្រាប់អុជ ធ្វើពីក្រមួន ឬខ្លាញ់ ដែលមានអំបោះជាប្រឆេះ សម្រាប់អុជយកពន្លឺ ជាសក្ការបូជា ឬប្រើអុជបំភ្លឺតាមធម្មតា។ «ទៀន»ឬ«តៀន»ក៏មានន័យថា ចំនួន៦០កាស គឺស្មើនឹង២សែន។ ពាក្យនេះសម្រាប់ប្រើនៅក្នុងកាលដែលចាយប្រាក់។ ឧទាហរណ៍៖ ខ្ញុំទិញចេកថ្លៃដើម ៥ ទៀន លក់បាន ៦ ទៀន ៣០៕
© រក្សាសិទ្ធិដោយ thmeythmey.com