ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
នៅ​ខែកញ្ញា មនុស្ស​ជិត​១៨០​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
01, Oct 2019 , 10:42 am        
រូបភាព
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅ​ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ដែលបណ្តាល​ឲ្យ​មនុស្ស១៤នាក់បានរងរបួស។ រូបថត ខេង ឧត្តម
ករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅ​ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែកញ្ញា ដែលបណ្តាល​ឲ្យ​មនុស្ស១៤នាក់បានរងរបួស។ រូបថត ខេង ឧត្តម
​នា​រយៈពេល​៣០​ថ្ងៃ​ពេញ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ មនុស្ស​យ៉ាងហោចណាស់​១៧៧​នាក់ បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រមាណ​៤៧០​នាក់ បាន​រងរបួស​។ នេះ​បើតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​។​



អត្ថបទទាក់ទង

«​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ការ​ប្រជែង​គ្នា និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​» ជា​មូលដ្ឋាន​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​។ ទិន្នន័យ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ បានបង្ហាញ​ឲ្យ​ឃើញថា ពេញ​មួយខែ​កញ្ញា​កន្លងទៅនេះ មាន​មនុស្ស​ស្លាប់​ចំនួន​១៧៧​នាក់ និង​របួស​៤៧០​នាក់ ក្នុងនោះ​មាន​៣០៧ រងរបួស​ធ្ងន់​។​

​តួលេខ​ទាំងនេះ កើនឡើង​ដោយ​បូក​បញ្ចូល​គ្រោះថ្នាក់​នា​រយៈពេល​បួន​ថ្ងៃ (​មុន ក្រោយ និង​អំឡុង​) ពិធីបុណ្យ​ភ្ជុំបិណ្ឌ ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដែលមាន​មនុស្ស​ប្រមាណ​៣០​នាក់​ស្លាប់ និង​របួស​ជិត​១០០​នាក់​៕

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com