ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ទឹកទំនប់ បឹង ប្រឡាយ ក្លាយជាកន្លែងកម្សាន្តរបស់អ្នកភូមិ
01, Oct 2019 ,
3:58 pm
រូបភាព
×
ដោយ:
ថ្មីៗ
ទឹកពេញប្រៀបលើវាលស្រែ រីឯស្ទឹង ទំនប់ អូរ ប្រឡាយ បឹងបួ តាមបណ្តោយផ្លូវ និងតាមបណ្តាភូមិដ្ឋាន បានប្រែក្លាយទៅជារមណីយដ្ឋានធម្មជាតិ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ និងនៅរដូវវស្សានេះតែម្តង។ ក្នុងដំណើរតាមបណ្តាផ្លូវជាតិ យើងច្បាស់ជាឃើញមិនចេះដាច់ទិដ្ឋភាពមនុស្សម្នា លេងទឹកយ៉ាងសប្បាយតាមទីតាំងដែលមានទឹកច្រើន និងហូរ ជាពិសេសនៅតំបន់ក្បែរស្ពាន។
ក្រៅពីការហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រួសារ គេក៏សង្កេតឃើញសកម្មភាពរាំរែក ការលក់ដូរ និងការថតផ្តិតយកទិដ្ឋភាពផ្សេងៗផងដែរ។ តំបន់ខ្លះ មានមន្ត្រីប៉ូលិសចាំសម្រួលចរាចរណ៍ សម្រាប់អ្នកដំណើរទៅមក រីឯនៅតំបន់ខ្លះទៀត អ្នកលេងកម្សាន្តត្រូវទទួលខុសត្រូវលើយានជំនិះដោយខ្លួនឯង។
ថ្វីដ្បិតតែទីតាំងលេងទឹកទាំងនោះ ជាទីកម្សាន្តដែលមិនត្រូវការចំណាយលុយច្រើនក៏ដោយ ប៉ុន្តែអ្នកលេងកម្សាន្តត្រូវតែយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនខ្ពស់បំផុត ជាពិសេសកុមារតូចៗ ដើម្បីចៀសវាងការលង់ទឹក ឬគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ រួមទាំងការគិតគូរលើបញ្ហាបរិស្ថាន។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានី-ខេត្ត រមណីយដ្ឋានកែច្នៃខ្នាតតូចទាំងនោះ ក៏ជាផ្នែកមួយនៃសក្តានុពលទេសចរណ៍ផងដែរ ជាពិសេសសម្រាប់ពលរដ្ឋនៅតាមមូលដ្ឋាននានា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទេសចរណ៍
ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម