ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ទទួល​ចំណូល​ជាង​៧៤​លាន​ដុល្លារ ពី​ការចូល​ទស្សនា​អង្គរវត្ត​
01, Oct 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​ចំណូល​បាន​ជាង​៧៤​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវ​ជាង​១,៦​លាន​នាក់ សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរវត្ត ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ  នៅ​ថ្ងៃទី​១​តុលា​។



​បើតាម​គ្រឹះស្ថាន​អង្គរ ក្នុងចំណោម​ប្រាក់ចំណូល​ជាង​៧៤​លាន​ដុ​លា្ល​រ​នេះ មាន​៣,៣២៥,០២៦​ដុល្លារ ត្រូវបាន​រាជរដ្ឋាភិបាល​ឧបត្ថម្ភ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ និង​ព្យាបាល​កុមារ​កម្ពុជា​។​

​ដោយឡែក ការលក់​បណ្ណ​ជូន​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរវត្ត​ប្រចាំខែ​កញ្ញា​វិញ ដែល​កម្ពុជា​ទទួល​ចំណូល​បាន​ជាង​៤​លាន​ដុល្លារ ក្នុង​ចំនួន​មនុស្ស​ជាង​១១​ម៉ឺន​នាក់​៕


Tag:
 អង្គរវត្ត​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com