ជាតិ
សេដ្ឋកិច្ច
កម្ពុជាទទួលចំណូលជាង៧៤លានដុល្លារ ពីការចូលទស្សនាអង្គរវត្ត
× ភ្នំពេញ៖ រយៈពេល៩ខែក្នុងឆ្នាំ២០១៩ កម្ពុជាទទួលចំណូលបានជាង៧៤លានដុល្លារ ពីការលក់បណ្ណជូនភ្ញៀវជាង១,៦លាននាក់ សម្រាប់ការចូលទស្សនារមណីយដ្ឋានអង្គរវត្ត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១តុលា។
បើតាមគ្រឹះស្ថានអង្គរ ក្នុងចំណោមប្រាក់ចំណូលជាង៧៤លានដុលា្លរនេះ មាន៣,៣២៥,០២៦ដុល្លារ ត្រូវបានរាជរដ្ឋាភិបាលឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
ដោយឡែក ការលក់បណ្ណជូនភ្ញៀវចូលទស្សនារមណីយដ្ឋានអង្គរវត្តប្រចាំខែកញ្ញាវិញ ដែលកម្ពុជាទទួលចំណូលបានជាង៤លានដុល្លារ ក្នុងចំនួនមនុស្សជាង១១ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com