អត្ថបទពាណិជ្ជកម្ម
ណេ​ស​កាហ្វេ ប្រារព្ធ​ទិវា​កាហ្វេ​អន្តរជាតិ​នៅ​កម្ពុជា​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
01, Oct 2019 , 4:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ ៖ ប្រជាជន​កម្ពុជា និង​អ្នក​ដែល​ចូលចិត្ត​ណេ​ស​កាហ្វេ​រាប់ពាន់នាក់ រួម​ជាមួយនឹង​ប្រជាជន​ជាង ១៨០​ប្រទេស នៅ​ទូទាំង​ពិភពលោក បាន​ចូលរួម​អបអរ និង​ប្រារព្ធ​ទិវា​កាហ្វេ​អន្តរជាតិ  ដោយមាន​ការរៀបចំ​នូ​វ​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា ទិវា​ណេ​ស​កាហ្វេ​។  ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក  ក្នុង​បំណង​ឲ្យ​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ មានការ​ជួបជុំគ្នា ដើម្បី​ចូលរួម​អបអរសាទរ និង​ប្រារព្ធ​ទិវា​កាហ្វេ​នេះ​។​

​ខែតុលា ក៏ត្រូវ​បានប្រកាសថា ជា​ខែ​នៃ​ការអបអរសាទរ​ទិវា​កាហ្វេ​អន្តរជាតិ និង​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា បាន​ប្រារព្ធ​ទិវា​នេះ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​ការចូលរួម​អបអរសាទរ ការសម្តែង​ពី​ក្រុម​តន្ត្រី និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ក្រុមការងារ​ណេ​ស​កាហ្វេ បានធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង ដើម្បី​ចែក​ណេ​ស​កាហ្វេ​ដោយ​ឥតគិតថ្លៃ ជូន​ដល់​សាធារណជន​។ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ និង​អ៊ី​អន​ម៉​ល​សែន​សុខ​ឯណោះ​វិញ ក៏មាន​ការដាក់​ឲ្យ​ភ្លក់​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​របស់​ណេ​ស​កាហ្វេ Blend & Brew យ៉ាង​ពិសេស​ផងដែរ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ ល្ងាច នៅខាងមុខ​រោងកុន Major Cineplex​។ លើសពីនេះទៅទៀត ពេញ​មួយខែ​តុលា​នេះ អតិថិជន​ទាំងអស់ នឹង​ទទួលបាន​នូវ​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស សម្រាប់​ការ​ជាវ​ណេ​ស​កាហ្វេ​កំប៉ុង​។



​ការ​ប្រារព្ធ​ពិធី​នេះ ក៏បានផ្តល់​ជូន​ណេ​ស​កាហ្វេ​ជាច្រើន​ដោយ​ឥតគិតថ្លៃ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា បាត់ដំបង សៀមរាប កំពង់ចាម និង​រាជធានី​ភ្នំពេញ​ដែរ​។ ដូច្នេះ​សាធារណជន​នឹង​ទទួលបាន​ឱកាស​រីករាយ ក្នុងការ​ទទួលទាន​កាហ្វេ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ពីណេស​កាហ្វេ​។ ណេ​ស​កាហ្វេ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់ ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​យ៉ាង​ពិសេស ដល់​អតិថិជន​ទាំងអស់​គឺ​«​ទិញ​មួយ ថែម​មួយ​» សម្រាប់​ការ​ជាវ​ណេ​ស​កាហ្វេ កំប៉ុង នៅតាម​ហាង​ផងដែរ​។​

​សកម្មភាព​ទាំងនេះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម និង​គុណ​តម្លៃ​របស់​ណេ​ស​កាហ្វេ ដែល​ផ្តោត​សំខាន់​លើ​ការតភ្ជាប់​ជាមួយ​សហគមន៍​មូលដ្ឋាន ការចែករំលែក​ផលិតផល​ដែលមាន​គុណភាព​ល្អ និង​លើកកម្ពស់​កាហ្វេ​ប្រកបដោយ​និរន្តរភាព​។ កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​រយៈពេល​ពេញ​មួយខែ​នេះ មាន​គោលបំណង​ណែនាំ​កាហ្វេ​ដល់​អតិថិជន​ថ្មី ឬ​អតិថិជន​ដែល​ចង់​ពិសា​កាហ្វេ​ដែលមាន​គុណភាព​ល្អ និង​ចែករំលែក​នូវ​ម៉ាក​កាហ្វេ​ដ៏​ពេញនិយម ជាមួយ​អ្នក​ដែល​ចូលចិត្ត​កាហ្វេ ក៏ដូចជា​ការភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​កម្ពុជា​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។



​លោកស្រី April Wong ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Nestlé ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ទិវា​កាហ្វេ​អន្តរជាតិ គឺជា​ទិវា​មួយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​ចូលរួម​អបអរសាទរ​ដែល​កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ដ៏​សំខាន់ សម្រាប់​មនុស្ស​គ្រប់រូប​។ សព្វថ្ងៃ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក​។ ទិវា​កាហ្វេ​អន្តរជាតិ ដែល​តែងតែ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១ ខែតុលា ជា​រៀងរាល់ឆ្នាំ ធ្វើ​ឲ្យ​អ្នក​ដែល​ចូលចិត្ត​ពិសារ​កាហ្វេ​នៅក្នុង​សកលលោក បាន​ជួបជុំគ្នា​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ចែករំលែក    សេចក្តីស្រឡាញ់ និង​បង្ហាញ​ពី​ឆន្ទៈ​រួមគ្នា​ក្នុងការ​គាំទ្រ​កាហ្វេ​»​។​



​លោកស្រី​បាន​បន្តថា​៖ «​ដោយ​យល់ឃើញ​ពី​សារសំខាន់ និង​គុណ​តម្លៃ​ដ៏​ធំធេង​នៃ​ទិវា​នេះហើយ ទើប​យើង​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ដើម្បី​ចូលរួម​អបអរ និង​ប្រារព្ធ​ទិវា​ណេ​ស​កាហ្វេ​នេះ​ឡើង​ជាមួយ​ប្រជាជន និង​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ទាំងអស់​នៅ​កម្ពុជា​»​។​

​លោកស្រី April បញ្ជាក់ថា​៖«​ណេ​ស​កាហ្វេ គឺជា​ម៉ាក​សញ្ញា​កាហ្វេ​ដ៏​ល្បីល្បាញ របស់​ប្រជាជន​ទូទាំង​ពិភពលោក ដែល​តែងតែ​ផ្តល់នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ ក្នុងការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​រឿងរ៉ាវ​ដែល​ល្អៗ ពី​មនុស្ស​នៅ​ជុំវិញខ្លួន តាមរយៈ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ជាប់មាត់ ជាប់ចិត្ត​របស់​កាហ្វេ​ប្រភេទ​នេះ​។ ណេ​ស​កាហ្វេ​ផ្តល់នូវ​រសជាតិ​ដ៏​អស្ចារ្យ​តាមរយៈ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ជូន​ដល់​អតិថិជន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​៕



























(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com