ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សាស្ដ្រាចារ្យ អាំង ជូ​លាន អារ្យធម៌​អង្គរ​មិនទាន់​ស្លាប់​ទេ​!
01, Oct 2019 , 10:19 pm        
រូបភាព
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖ ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បម្រើការ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា លោក អាំង ជូ​លាន យល់ថា អារ្យធម៌​អង្គរ​មិនទាន់​ស្លាប់​ទេ គឺ​វា​នៅ​បន្ត​រស់នៅ​ជាមួយ​ទំនៀមទម្លាប់​ប្រពៃណី​របស់​អ្នកស្រុក​អង្គរ​។ លោក អាំង ជូ​លាន មិន​យល់ស្រប​ទេ​ចំពោះ​ការអភិវឌ្ឍ​មួយចំនួន​ដែល​ហាមឃាត់​ការ​ប្រណិប័តន៍​ជំនឿ​ប្រពៃណី​របស់​អ្នកភូមិ​ដែល​ទម្លាប់​ធ្វើតាម​បុរាណ​ដ្ឋា​ន ការណ៍​នេះ​គឺ​ខុស​ទាំងស្រុង​។



​លោក អាំង ជូ​លាន ចាត់ទុក​វត្តមាន​ទេសចរ​នៅតាម​ប្រាសាទ​នាពេល​បច្ចុប្បន្ន គឺជា​បាតុភូត​ថ្មី ហើយ​មុន​សម័យ​សង្គ្រាម​ទី​បុរាណ​ដ្ឋា​ន​ទាំងឡាយ​មិនទាន់មាន​មនុស្ស​ច្រើន​ទេ​គឺ​មានតែ​ម្ចាស់​អង្គរ​ដែលជា​អ្នកស្រុក​ចូលធ្វើ​កិច្ច​និង​ប្រណិប័តន៍​ជំនឿ​ដែល​ត​ពី​ដូនតា​មក​។ ជា​អ្នកស្រាវជ្រាវ​វប្បធម៌ ប្រពៃណី​មួយរូប លោក​សាស្ដ្រាចារ្យ អាំង ជូ​លាន ក៏​កត់សម្គាល់ថា កំណើន​ទេសចរ​បានធ្វើឱ្យ​ជំនឿ​របស់​អ្នកស្រុក​មួយចំនួន​បាន​ថមថយ​ទៅៗ កាន់តែ​ខ្សត់​អ្នកធ្វើ និង​ឈានដល់​ការបាត់បង់​នៅពេល​ចាស់ៗ​ស្លាប់​អស់​ដោយ​គ្មាន​អ្នក​បន្តធ្វើ​។ ទំនៀម​កាន់តែ​ថមថយ​ព្រោះ​មាន​ភាព​អ៊ូអរ និង​ការហាម​ប្រាណ​ពី​ក្រុម​បុគ្គល​មួយចំនួន​។

​លោក អាំង ជូ​លាន ស្នើឱ្យ​មានការ​បើកទូលាយ​សម្រាប់​កិច្ច​ពិធី​របស់​អ្នកភូមិ​ដើម្បី​រក្សា​តម្លៃ​ជា​អម​តៈនៃ​អារ្យធម៌​អង្គរ​៕

​សូម​ស្ដាប់​ការលើកឡើង​របស់លោក អាំង ជូ​លាន ក្នុង​បាឋកថា​ស្ដីពី «​វដ្ដសង្សារ​៖ សិល្បៈ​និង​កិច្ច​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​២៥ កញ្ញា ឆ្នាំ​២០១៩ ដូចតទៅ​៖




Tag:
 អារ្យធម៌​
  អង្គរ​
  អាំង ជូ​លាន​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com