អត្ថបទពាណិជ្ជកម្ម
OPPO ត្រៀមខ្លួន​រួចហើយ​ក្នុង​ការនាំ​ស្មា​ត​ហ្វូ​ន OPPO F15 ឬ F15 Pro មកកាន់​ទីផ្សារ​កម្ពុជា​
01, Oct 2019 , 5:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ស្មា​ត​ហ្វូ​ន​ត្រកូល F របស់​ក្រុមហ៊ុន OPPO កាន់តែ​ទំនើប​ឈានមុខ ភ្ជាប់​មក នូវ​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​ល្អ​ប្លែក​ពីគ្នា ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក​។

​ស្មា​ត​ហ្វូ​ន​OPPO F5 មាន​អេក្រង់​លាត Full Screen ត្រូវបាន​ទទួលស្គាល់​ជាស​កល​ថា ជា​អ្នកឯកទេស Selfie ឈានមុខ​គេ និង​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​មាន​សមត្ថភាព​ថតរូប​ពិត​របស់​អ្នកប្រើប្រាស់​ស្អាត​កប់​សារី​។

​ចំណែកឯ OPPO F7 ត្រូវបាន Update អេក្រង់ មាន​កម្រិត​បង្ហាញ​រូបភាព​រហូតដល់ Full HD+ និង ផ្នែក​ខាងក្រោយ បំពាក់​នូវ កញ្ចក់ ចាំង​ភ្លឺរលោង​។ ចំពោះ​កាមេរ៉ា​មុខ​មាន​នៅតែ​រក្សា​នូវ​កំណែទម្រង់​កាន់តែ​ល្អប្រសើរ និង​កាមេរ៉ា​ក្រោយ​ត្រូវបាន​បន្ថែម​ទំហំ​ធំ​ជាង​មុន​។



​ជំនាន់​បន្ទាប់ គឺ OPPO F9 មាន​អេក្រង់​លាត​ពេញ បែប​ដំណក់ទឹក ភ្ជាប់​ជាមួយ​កញ្ចក់​ការពារ​អេក្រង់​ដ៏​ធន់​រឹង​មុំ​ា​។ F Series ជំនាន់​ថ្មី​នេះ មាន​កាមេរ៉ា​មុខ​ថត​Selfie បាន​ស្អាត​ដូចដើម ប៉ុន្តែ​ក្រុមហ៊ុន OPPO បាន​វិវត្តន៍ និង​ច្នៃប្រឌិត​ដោយ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ក្រោយ​។

​សម្រាប់​ដើមឆ្នាំ​២០១៩ នេះ OPPO បាន​បន្ថែម​នូវ​ការ​Upgrade ទាំង Software និង Hardware បង្កើតបានជា​ទូរស័ព្ទ​ដែល​ជំនាញ​ក្នុងការ​ថតរូប​នៅ​ទី​ងងឹត គឺ OPPO F11 Pro​។ ជាមួយនឹង​អេក្រង់​លាត​ពេញ​គ្មាន​ដំណក់ទឹក រឺ ឆក ស្មា​ត​ហ្វូ​ន F11 Pro ជា​ស្មា​ត​ហ្វូ​ន​ដំបូង​គេ​បង្អស់ ដែលមាន​កាមេរ៉ា​មុខ​បង្កប់ខ្លួន និង កាមេរ៉ា​ក្រោយ​ភ្លោះ​។



​ស្របពេល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា​កំពុង​ឡើងក​ម្តៅ ចំនួន​ចរាចរណ៍​នៃ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្រុមហ៊ុនទូរស័ព្ទ​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ OPPO ក៏​មិន​អោបដៃ​ឈរ​មើល​ដែរ គឺ​កំពុងតែ​ត្រៀម​អាវុធ​ថ្មី​តាមរយៈ​ការធ្វើ​កំណែរ​ទម្រង់​ថ្មី និង ការអភិវឌ្ឍន៍​លើ ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់ OPPO F Series ឲ្យ​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត​។  រីឯ OPPO ត្រកូល OPPO Reno Series កំពុង​បង្កើនល្បឿន​នៃ​ការតស៊ូ និង ភាព​ច្នៃប្រឌិត​ឥតឈប់ឈរ ដើម្បី​ក្តោប​ទីផ្សារ​ថ្នាក់កណ្តាល និង ថ្នាក់លើ​។

​តាម​ការប៉ាន់ស្មាន ក្រុមហ៊ុន OPPO អាច​នឹង​ត្រៀម​បង្ហាញ​នូវ ស្មា​ត​ហ្វូ​ន ត្រកូល F Series ចុងក្រោយ ដែល​នឹងមាន​សមត្ថភាព​ខ្លាំង​ជាង​មុន កាមេរ៉ា​ច្រើនជាង​មុន រូបរាង​ស្រស់ស្អាត​នឹង​ទាក់ទាញ​ជាង​មុន  និង​ទំនើប​ជាង​មុន​។ យើង​កំពុងតែ​រងចាំ​អ៊ុត​មើលថា​តើ ស្មា​ត​ហ្វូ​ន OPPO ត្រកូល F Series ចុងក្រោយ អាចជា OPPO F15 រឺ OPPO F15 Pro ជាមួយនឹង​សមាសធាតុ​នៃ​ការរួមបញ្ចូល​គ្នា រវាង F និង Reno Series ឬ​យ៉ាងណា​!

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com