អត្ថបទពាណិជ្ជកម្ម
អតិថិជន​ភ្ញាក់ផ្អើល​ខ្លាំង ពេល​ឃើញ​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា​ចុះ​ទទួលភ្ញៀវ​ផ្ទាល់​បែបនេះ​!
02, Oct 2019 , 9:56 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩ ស្ថិតនៅ​អគារ ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) យើង​សង្កេតឃើញ​មាន​អតិថិជន​យ៉ាងច្រើន​កុះករ​មក​ធ្វើការ​ទស្សនា​រថយន្ត​ថ្មី និង​យក​រថយន្ត​មក​ទទួល​សេវាកម្ម ក្នុង​ថ្ងៃ​បើក​ដំណើរការ​អគារ​ដ៏​ថ្មី​សន្លាង ទំនើប​របស់​តូយ៉ូតា ក្រោម​ទិដ្ឋភាព និង​បរិយាកាស​ដ៏​រីករាយ​បំផុត​។

​អ្វីដែល​ពិសេស​នោះ គឺ​ពិតជា​គួរអោយ​សរសើរ និង​ភ្ញាក់ផ្អើល​បំផុត​នៅពេលដែល​ឃើញ ថ្នាក់ដឹកនាំ​កំពូល​របស់​តូយ៉ូតា បាន​ចុះមក​ទទួល​អតិថិជន​ដោយផ្ទាល់ ជាមួយ​កម្រងផ្កា​ដើម្បី​ជាការ​ថ្លែងអំណរគុណ ក៏ដូចជា​ស្វា​គម​ន៌​អតិថិជន​ដំបូង​ក្នុង​ថ្ងៃ​បើក​ដំណើរការ​នូវ​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ​ផងដែរ​។



​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ មាន​បំរើ​សេវាកម្ម លក់​រថយន្ត​ថ្មី សេវាកម្ម​ថែទាំ​រថយន្ត សេវាកម្ម​ជួសជុល​ទូទៅ សេវាកម្ម​តោន​និង​បាញ់ថ្នាំ ជាមួយនឹង​ឧបករណ៍​ទំនើប​និង​ស្របតាម​បច្ចេកវិទ្យា​របស់​ប្រទេស​ជប៉ុន​ចុងក្រោយ ដែលមាន អាសយដ្ឋាន​នៅលើ ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​សម្រាប់​ព​ត័​មាន​បន្ថែម​សូម​ទ​ទំនាក់ទំនង ០១៧ ៣៣៣៥០៣/ ០១៧ ២២២ ៥៣២៕

​កម្រង​រូបភាព​ជាច្រើន​ត្រូវបាន​ផ្តិត​យក​ដូចខាងក្រោម​៖






























(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com