អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ត្រឹម​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ នឹង​ចាប់ផ្តើម​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​១
02, Oct 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ ជា​វេទិកា​នាំមុខគេ​ក្នុង​វិស័យ​អចលនទ្រព្យ និង​ធំ​បំផុត​ប្រចាំឆ្នាំ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ និង​៥ ខែតុលា​នេះ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​១​។ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ នឹង​នាំយក​នូវ​គម្រោង​អចលនទ្រព្យ​ដ៏​សម្បូរ៍បែប មក​តាំង​បង្ហាញ អមដោយ​ក្រុមហ៊ុន​សេវាកម្ម​អចលនទ្រព្យ​ជាច្រើន​។

​ទាំង​អ្នក​ចង់​ទិញ​ផ្ទះ ទិញ​ដី ទាំង​អ្នក​ចង់​ស្វែងយល់​ពី​វិស័យ​អចលនទ្រព្យ និង​អ្នក​ចង់​ជជែក​ផ្ទាល់ ជាមួយ​ម្ចាស់​គម្រោង ឬ​ចង់បាន​ការបញ្ចុះ​តម្លៃ​ពិសេស​នោះ លោកអ្នក​ពិតជា​អាច​ទទួលបាន​សេវាកម្ម​ទាំងនេះ នៅឯ​ពិព័រណ៍​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំនេះ​។

​ពិព័រណ៍​អចលនទ្រព្យ​នេះ មាន​គោលបំណង​នាំ​អ្នកចូលរួម​រាប់ពាន់នាក់ មកពី​គ្រប់ទិសទី ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ឲ្យ​មកជួប​ផ្ទាល់​ជាមួយ​ម្ចាស់​គម្រោង និង​អ្នកតំណាង​លក់​របស់ គម្រោង ដើម្បី​ជជែក​ដេញដោល​ពី​តម្រូវការ​ពិតប្រាកដ និង​គោលដៅ​វិនិយោគ​ពិតប្រាកដ តាម​គោលការណ៍​នៃ​ការវិនិយោគ​ត្រឹមត្រូវ​។

​ទិញ​ផ្ទះ ឈ្នះ​ការផ្តល់ជូន​ជាច្រើន​

​អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការទិញ​ផ្ទះ​នៅ​ថ្ងៃ​ពិសេស​នេះ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់  ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ទទួល​បានការ​ថែម​ជូន​ពិសេសៗ​ជាច្រើន​ទៀត​។
​លើសពីនេះ ការចូលរួម​នៅក្នុង​ពិព័រណ៍​នេះ អាច​ផ្ដល់ឱកាស​ឲ្យ​អ្នក​អាច​រៀនសូត្រ និង ទទួលបាន​ចំណេះដឹង​ល្អៗ ពី​អ្នកជំនាញ​ល្បីៗ​ផ្នែក​អចលនទ្រព្យ ជាង​២០​រូប ដូចជា​លោក សៀ ឬ​ទ្ធី​, លោក ចេង ខេង​, លោក គីម ហ៊ាង និង​លោក ស៊ន សៀ​ប ជាដើម​។ វត្តមាន​នៃ​អ្នកជំនាញ​ទាំងនេះ នឹង​ផ្តល់​ជា​គំនិតល្អៗ​សម្រាប់​អ្នកចូលរួម យកទៅអនុវត្ត នៅពេល​ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​។​

​អ្នកចូលរួម​អាច​ចាប់យក​ឱកាស​នេះ ដើម្បី​សួរដេញដោល​ជាមួយ​អ្នកជំនាញ ពី​ស្ថានភាព​ទីផ្សារ ភាព​រីកចម្រើន តំបន់​គួរ​វិនិយោគ និង​គន្លឹះ​ល្អៗ​ពី​ភាពជោគជ័យ សម្រាប់​ការវិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​។

​ព្រឹត្តិការណ៍​ឆ្នាំនេះ ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន LukFook Jewellery Cambodia ដែលជា​ក្រុមហ៊ុន​លក់​គ្រឿងអលង្ការ​, ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ZTO Express, ក្រុមហ៊ុន Ezecom, សណ្ឋាគារ Lumiere Residence, សណ្ឋាគារ Snowbell, ផ្សារ​ទំនិញ​រួច​ពន្ធ​CDF ,​កាសែត​ខ្មែរ​ថា​ម​ស៍​, ក្រុមហ៊ុន Cellcard, ក្រុមហ៊ុន YuanDao Architecture, ក្រុមហ៊ុន NetEase និង LZ Sea View Residence​។

​ចែក​រង្វាន់​ភ្លាមៗ​នៅនឹងកន្លែង​


 
​មិន​ត្រឹមតែ​ជា​ម្ចាស់​ឧបត្ថម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ LukFook Jewellery Cambodia គ្រោង​នឹង​ចែក​រង្វាន់​ជាច្រើន​នៅនឹងកន្លែង​ផងដែរ​។ រង្វាន់​ដែល​ត្រូវ​ផ្ដល់​ឲ្យ​ភ្លាមៗ​មានដូចជា ខ្សែដៃ​មាស ១៨ កា​រ៉ាត់​ចិញ្ចៀន ក្រវិល និង​ខ្សែដៃ​ផ្សេងៗ​ទៀត​។ បន្ថែម​លើសពីនេះទៅទៀត អ្នកទិញ​ក៏មាន​ឱកាស​ចាប់​រង្វាន់​ធំ​ចំនួន​ពីរ គឺ​នាឡិកា​បុរស ម៉ាក Doxa មានតម្លៃ ២,៨៣០​ដុល្លារ និង នាឡិកាដៃ​ពេជ្រ​នារី Piaget មានតម្លៃ ១,៨៥០​ដុល្លារ​។​

​សម្រាប់​អ្នកមាន​ចំណាប់អារម្មណ៍​ចូលរួម​ទស្សនា អ្នក​អាច​ចុះឈ្មោះ​ចូលរួម​ដោយ​សេរី និង​អាច​មានឱកាស​ឈ្នះ​រង្វាន់ និង​កាដូ​អនុស្សាវរីយ៍​ជាច្រើន​។ សូម​ចុះឈ្មោះ​ចូលរួម​ដោយ​ឥតគិតថ្លៃ​ឥឡូវនេះ https://realestatekh.lpages.co/october-property-expo2019-attendees/

(​ប្រភព​៖ https://www.realestate.com.kh/km/news/realestate-com-kh-expo-2019-is-just-three-days-away/)

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com